
ភ្នំពេញ ៖ បន្ទាប់ពីមានករណី មន្ត្រីយោធា ហៅនាងមេម៉ាយកូន២ ទៅបាញ់សម្លាប់ចោលនៅផ្ទះសំណាក់ សេរីធំ កាលពី៤ថ្ងៃកន្លងទៅនោះ ស្រាប់តែបានបែកធ្លាយរឿងតាមមាត់ចាបមាត់ ព្រាបជាច្រើនលេចឮជាបន្តបន្ទាប់ ពីមាត់មួយទៅមាត់មួយ ប៉ុន្តែការពិតយ៉ាងណានោះសូមមិត្តអ្នកអានពិចារណាទាំងអស់គ្នា។
ស្ត្រីមេម៉ាយកូន២វ័យ២៥ឆ្នាំ សុន ស្រីលក្ខណ៍ ដែលជាសង្សាររបស់ឃាតក ឈ្មោះ អ៊ុំ សុផា ដែលគេស្គាល់ថា ជាមន្ត្រីយោធាត្រូវបានអ្នកស្គាល់នាងនិយាយថា អ្នកទាំង២ទើបនឹងស្គាល់គ្នា បានរយៈពេលប្រហែល៥ខែប៉ុណ្ណោះ។
នេះបើយោងប្រភពព័ត៌មានតាមខ្យល់ដែលបានបន្លឺឡើងដោយមាត់ចាប មាត់ព្រាប ក្រៅផ្លូវការភាគច្រើនជាអ្នកស្គាល់នាង នៅម្តុំផ្សារទួលសង្កែ ទីតាំង ដែលនាងលក់សំលៀកបំពាក់បាននិយាយបន្តបន្ទាប់គ្នា។
ប្រភពខាងលើ បន្តថា កាលពី៦ខែមុន ស្ត្រីរងគ្រោះ ត្រូវស្វាមីរបស់នាងស្លាប់ចោល ដោយសារជំងឺដោយបន្សល់ទុកកូន២នាក់ ហើយជំងឺនោះគឺជំងឺអេដស៍(HIV)ដែលសង្គមខ្លាចបំផុត ហើយជំងឺដ៏កាចសាហាវនោះ វាអាចឆ្លងមកនារីគ្រោះមិនខាន។
ពាក្យចចាមអារ៉ាមដដែលបន្តថា រយៈពេលប្រហែល១ខែក្រោយពីស្វាមីរបស់នាងស្លាប់ទៅ គេឃើញនាងមានទំនាក់ទំនងជាមួយមន្ត្រីជាកងកម្លាំងប្រដាប់អាវុធ(ក្រោយមកថាជាមន្ត្រីយោធាវិញ) ដែលបាញ់សម្លាប់នាង (វរសេនីយ៍ត្រី អ៊ុំ សុផា) ហើយពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងអ្នកទាំង២កាន់តែជិតស្និទ្ធទៅៗ។
ជារឿយៗ គេឃើញនាងតែងចេញទៅខាងក្រៅជាមួយបុរស យោធា អ៊ុំ សុផា នោះជាញឹកញាប់។
រហូតដល់ថ្ងៃកើតហេតុវេលាម៉ោង១២និង៤០នាទីឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នៅផ្ទះសំណាក់(សារីធំ) ក្នុងភូមិសង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ ស្រាប់តែមានរឿងភ្ញាក់ផ្អើលកើតឡើងថាមានករណីឃាតកម្ម។ ភ្លាមៗត្រូវបានអ្នកសារព័ត៌មានចុះផ្សាយ និងដាក់ការសង្ស័យថា (ទំនងជាភាគីខាងនារីរងគ្រោះមានប្រុសថ្មីបានជាខាងប្រុសខឹង ហើយក៏ណាត់នាងទៅផ្ទះសំណាក់ហើយបាញ់សម្លាប់ចោល) ។ ជាមួយគ្នានោះ ក៏មានពាក្យចចាមអារ៉ាមមួយចំនួនលេចឮថា ការបាញ់ប្រហារនេះ ទំនងជាឃាតក អ៊ុំ សុផាខឹងដោយសារខ្លួនឆ្លងមេរោគអេដស៍ពីនារីរងគ្រោះផងដែរ។
យ៉ាងណាក៏ដោយប្រភពខាងលើនេះ គ្រាន់តែជាព័ត៌មានចចាមអារ៉ាមតែប៉ុណ្ណោះ ឯការពិតយ៉ាងណានោះ គឺមានតែ ( អ៊ុំ សុផាហៅឆ្លងដែន១២ ) ខ្លួនឯងប៉ុណ្ណោះ ទើបដឹងច្បាស់។ មកដល់ថ្ងៃទី១៣ខែធ្នូនេះ សមត្ថកិច្ចនៅតែមិនទាន់តាមចាប់ខ្លួនឃាតក បាននៅឡើយទេ ខណៈក្រុមគ្រួសារជនរងគ្រោះអំពាវនាវឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់តាមចាប់ខ្លួនឃាត.កយកមកផ្ដន្ទាទោសឲ្យខាងតែបាន។
ដោយឡែកនៅតាមបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក គេបានបង្ហោះ និងសែរ តៗគ្នាថា បើអ្នកណាបានស្គាល់ឬដឹង ឬឃើញជនសង្ស័យ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច រហូតឈានទៅចាប់ខ្លួនបាននោះ លោក រ័ត្ឋ ស្រ៊ាង មេបញ្ជាការប៉េអឹមក្រុងភ្នំពេញ នឹងជូនរង្វាន់ចំនួន២០លានរៀល។
គួររំលឹកថា នារីស្រស់ស្អាតម្នាក់ ត្រូវបានសង្សារជាមន្ត្រីយោធាដឹកមកដេកនៅផ្ទះសំណាក់សារីធំ នៅបន្ទប់លេខ៤០៤ជាន់ឡៅតឿ រួចបាញ់ប្រហារ បណ្ដាលឲ្យធ្លាយគ្រាប់ភ្នែកមកក្រោយស្លាប់ភ្លាមៗនៅកន្លែងតែម្តង ដែលករណីបាញ់ប្រហារខាងលើនេះ បានកើតឡើងនាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវ២៧៣ក្នុងភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវភ្នំពេញ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ អ៊ុំ សុផា អាយុ៣០ឆ្នាំជាមន្ត្រីយោធាមានឋានន្តរសក្ដិវរសេនីយ៍ត្រីមានស្រុកកំណើតខេត្តកំពង់ស្ពឺចំណែកជនរងគ្រោះឈ្មោះ សុន ស្រីលក្ខ័ណ៍ អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរលក់ខោអាវនៅផ្សារសាំហាន់ ហើយជាស្ត្រីមេម៉ាយកូន២៕
កម្ពុជាថ្មី
No comments:
Post a Comment