ការផ្សាយ​ចុង​ក្រោយ
Showing posts with label ជាតិ. Show all posts
Showing posts with label ជាតិ. Show all posts

របាយការណ៍អង្គការណាសា៖ ព្រៃឈើនៅប្រទេសកម្ពុជាកំពុងតែហិនហោច

ផែនទីបង្ហាញពីការបាត់បងព្រៃឈើនៅក្នុងប្រទេសកម្ពុជា (រូបភាព NASA)

របាយការណ៍អង្គការអន្ដរជាតិមួយបង្ហាញថា ព្រៃឈើនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងតាមរបាយការណ៍របស់អង្គការណាសា ចេញផ្សាយកាលពីថ្ងៃទី១០ខែមករា បង្ហាញថា កម្ពុជាជាប្រទេសឈានមុខគេខាងការកាប់បំផ្លាញព្រៃឈើធម្មជាតិ និងព្រៃស្ថិតក្នុងតំបន់ការពារផង ដោយសារការទន្រ្ទានយកដីរបស់ក្រុមហ៊ុន សម្រាប់ការដាំដុះដំណាំកៅស៊ូ និងការកាប់ឈើខុសច្បាប់។

បើតាមរបាយការណ៍នេះ ក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកស្រាវជ្រាវ រកឃើញថា នៅចន្លោះឆ្នាំ២០០១ និង២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាកើនឡើង ១៤,៤ភាគរយ ស្មើនឹងផ្ទៃដីសរុប១,៤៤លានហិកតា ឬ ៥ ៥៦០គីឡូម៉ែត្រការ៉េ ដោយភាគច្រើនស្ថិតក្នុងខេត្តកំពង់ធំ និងកំពង់ចាម ខណៈការកាប់ឈើនៅប្រទេសសេរ៉ាឡេអូន មានតែ១២,៦ភាគរយ, ម៉ាដាហ្គាស្កា (៨,៣ភាគរយ), អ៊ុយរុយហ្គាយ (៨,១ភាគរយ) និង ប៉ារ៉ាហ្គាយ (៧,៧ភាគរយ)។

ក្រុមអ្នកស្រាវជ្រាវ​ អះអាងថា ការហក់ឡើងកប់ពពកនៃតម្លៃកៅស៊ូ និងចំនួននៃកិច្ចព្រមព្រៀងផ្ដល់ដីសម្បទានដីសេដ្ឋកិច្ច បានជម្រុញឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងគំហកនៅកម្ពុជា។ អ្នកស្រាវជ្រាវបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើក្នុងដីសម្បទានសេដ្ឋកិច្ចស្ថិតនៅចន្លោះពី២៩ ទៅ ១០៥ភាគរយ ដោយសាររដ្ឋាភិបាលកម្ពុជាបានជួលដីទាំងនោះឲ្យទៅក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនវិនិយោគបរទេស សម្រាប់វិស័យកសិកម្ម ការកាប់យកឈើលក់ និងមូលហេតុផ្សេងទៀត។

គួរបញ្ជាក់ថា ការរកឃើញនៅក្នុងរបាយការណ៍នេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យម៉ារីឡែន សហរដ្ឋអាមេរិក និងអ្នកតាមដានព្រៃឈើលើសកលលោក តាមរយៈការប្រើប្រាស់ទិន្នន័យលើផ្ទៃដីបានមកពីប្រព័ន្ធផ្កាយរណប ដើម្បីពិនិត្យមើលការបាត់បង់ព្រៃឈើនៅលើផែនដី៕

VOD
ដោយ លោក ពេជ្រ ចំរុង​​
អាន​បន្ត ➤

ពលករ​ខ្មែរ​ខុសច្បាប់៤៤នាក់ ត្រូវ​តម្រួត​ថៃ​ឃាត់ខ្លួន



ភ្នំពេញ៖ កម្លាំង​តម្រួត​ថៃ​បាន​ឃាត់ខ្លួន ពលករ​ខ្មែរ​ចំនួន៤៤នាក់ ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាមរយៈ​ការសម្របសម្រួល​ពី​មេខ្យល់។ ពលករ​ខ្មែរ​ទាំងនេះ ចំណាកស្រុក​ពី​ខេត្តសៀមរាប។

បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ពលរដ្ឋ​ខ្មែរ​ទាំង៤៤នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​បាន​នៅលើ​រថយន្ត​ចំនួន​ពីរ​គ្រឿង ដែល​បើកបរ​ដោយ​ជនជាតិ​ថៃ ក្នុង​គោលបំណង​នាំទៅ​កន្លែង​ការងារ ដែលមាន​ការធានា​ពី​មេខ្យល់។

អាជ្ញាធរ​ថៃ បាន​ឲ្យ​ដឹងថា តាម​ការសាកសួ​រលើព​លករ​ខ្មែរ​ទាំងនោះ ពួកគេ​ត្រូវបាន​មេខ្យល់​សន្យា​នាំមក​រក​ការងារ​នៅ​ទីក្រុង​បាងកក ដោយ​មេខ្យល់​នោះ​ទាមទារ​ឲ្យ​ពួកគេ​ចំណាយ​ប្រាក់​ក្នុងម្នាក់ៗ ២ ៥០០ បាត (ជិត៣០ម៉ឺន​រៀល)។

អាជ្ញាធរ​ថៃ បាន​បញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋាភិបាល​ថៃ កំពុង​រឹតបន្តឹង​ទៅលើ​ការ​លបលួច​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ​ក្រៅប្រទេស ដើម្បី​រក្សា​សន្តិសុខ​ប្រទេស​ថៃ។ ហើយ​អាជ្ញាធរ​ថៃ ក៏​កំពុង​ស្វែងរក​តាម​ចាប់​មេខ្យល់ ដែល​នាំ​ពលករ​ខុសច្បាប់​ចូល​ទៅរក​ការងារ​ផងដែរ៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ
អាន​បន្ត ➤

ក្រោយ​ស្តាប់​ការបំភ្លឺ CNRP អះអាងថា គ្មាន​ការលក់ដូរ​ដី​ពុទ្ធសាសនបណ្ឌិត្យ និង​ក្រសួង​ធម្មការ ទេ​



ភ្នំពេញ​៖ លោក យ៉ែម បុញ្ញឫទ្ធិ និង លោក ហ៊ឹម ឆែម បានបញ្ជាក់​ដូចគ្នា​ថា គ្មាន​ការលក់ដូរ​ដី​ពុទ្ធសាសនបណ្ឌិត្យ និង​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះទេ​។ ការបញ្ជាក់​បែបនេះ នៅ​ចំពោះមុខ​អ្នកកាសែត គឺ​បន្ទាប់ពី​ប្រធាន​គណៈកម្មការ​ទី​៧ រូបនេះ​បាន​ស្តាប់​ការបំភ្លឺ ជាង​៣​ម៉ោង ពី​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​។​

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​ទទួលយក​ការបំភ្លឺ​របស់លោក ហ៊ឹម ឆែម ស្ទើរ​ទាំងស្រុង ក្រោយ​ការសាកសួរ​លើ​បញ្ហា​ចំនួន​៣ និង​ស្តាប់​ចម្លើយ​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​រូបនេះ ជាង ៣​ម៉ោង​។ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​នៅ​រដ្ឋសភា នា​ល្ងាច​ថ្ងៃទី​១០ ខែមករា​ថា បច្ចុប្បន្ន ក្រសួង​ធម្មការ និង​សាសនា កំពុង​សាងសង់​ទីស្តីការក្រសួង​ថ្មី ក្នុង​បរិវេណ​ដី​ពុទ្ធសាសនបណ្ឌិត្យ ដោយ​ប្រើប្រាស់​ថវិការដ្ឋ​ជា​បី​ដំណាក់កាល ដែល​នឹង​រួចរាល់​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ​។ រីឯ ដី​ក្រសួង​ធម្មការ​វិញ លោក​បាន​ប្រាប់​ផ្អែក​តាម​បញ្ជាក់​របស់លោក ហ៊ឹម ឆែម ថា ក្រសួង​នឹង​ប្រគល់​ឲ្យ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហនុ​រាជ ប្រើប្រាស់​សម្រាប់​ការបណ្តុះបណ្តាល​សមណ​សិស្ស និង​និស្សិត​។​

«​យើង​ទទួលបាន​ស្ទើរតែ​ទាំងអស់ ពីព្រោះ​អ្វីដែល​យើង​ធ្លាប់បាន​ជជែក​ជាមួយ​ក្រសួង ធម្មការ និង​សាសនា ត្រឡប់​ទៅវិញ ក្រសួង​តែងតែ​អនុវត្ត​ហើយ​បំពេញ​ហើយ​បំពេញ​ជា​ហូរហែ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក យ៉ែម បុញ្ញឫទ្ធិ មុននឹង​បន្ថែមថា លោក​នៅតែ​បន្ត​តាម​បញ្ហា​សាសនា​ផ្សេងទៀត ដើម្បី​រួមចំណែក​លើក​សាសនាព្រះពុទ្ធ​ដែលជា​របស់​រដ្ឋ​។​

​ដោយឡែក​បញ្ហា​ប្រាក់​ម៉ោង​គ្រូបង្រៀន​ពុទ្ធិកសិក្សា ដែល​បើក​យឺតយ៉ាវ​វិញ លោក យ៉ែម បុញ្ញឫទ្ធិ និយាយថា ក្រសួង​ធម្មការ និង​សាសនា បានរៀបចំ​របាយការណ៍​ចំណាយ​ថវិកា​ប្រចាំឆមាស ទៅ​ក្រសួង​
សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួចរាល់​ដែរ​។ លោក​ពន្យល់ថា មូលហេតុ​ដែល​យឺត យ៉ាវ ពីព្រោះ​ក្រសួង​ត្រូវ​ការធ្វើ​របាយការណ៍​ត្រួតពិនិត្យ​វត្តមាន និង​ថវិកា​ចំណាយ​សម្រាប់​ការ បណ្តុះបណ្តាល​។

​លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​នៅ ថ្ងៃទី​១០ មករា​នេះ​ថា គម្រោង​ដែល​ក្រសួង​កំពុង​អនុវត្ត​មាន​ផែនការ​ច្បាស់លាស់ តាមច្បាប់​៕

ថ្មី​ៗ
អត្ថបទ : រឿន ភារុន
អាន​បន្ត ➤

ក្រសួង​ធម្មការ​កំពុង​តាមដាន​អ្នកធ្វើ​សកម្មភាព​ប្រមាថ​ព្រះសង្ឃ និង​សាសនា​រដ្ឋ​ ​



ភ្នំពេញ​៖ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បានស្នើ​រដ្ឋមន្ត្រីក្រសួង ធម្មការ និង​សាសនា​ឲ្យ​ពិនិត្យមើល​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​តម្លៃ​ព្រះសង្ឃ និង​ពុទ្ធសាសនា​រដ្ឋ​។ ជាការ​ឆ្លើយតប លោក ហ៊ឹម ឆែម បាន​បញ្ជាក់ថា ក្រសួង​កំពុង​តាមដាន និង​ចាត់​វិធាន​តាម​វិន័យ​សាសនា និង​ច្បាប់​រដ្ឋ​ជា​ធរមាន នាពេលខាងមុខ​។​

ក្រៅពី​ស្តាប់​ការបំភ្លឺ​ករណី​បញ្ហា​ក្រសួង​ធម្មការ និង​សាសនា​ចំនួន ៣ ចំណុច នៅ​រសៀល​ថ្ងៃទី​១០ ខែមករា លោក យ៉ែម បុញ្ញឫទ្ធិ បាន​ឆ្លៀត​ស្នើ​ឲ្យ លោក ហ៊ឹម ឆែម ពិនិត្យ និង​ដាក់វិន័យ​សង្ឃ ឬ​ច្បាប់​រដ្ឋ​ដល់​ព្រះសង្ឃ ឬ​ជន​ណា ដែល​ធ្វើ​សកម្មភាព​ប្រមាថ មាក់ងាយ​បុព្វ​ជិត និង​ពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។

ដោយ​មិន​បញ្ចេញ​ឲ្យ​ចំឈ្មោះ​សង្ឃ ឬ​បុគ្គល​ណាមួយ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បង្ហើប​ឲ្យ​ដឹង ថា លោក​ធ្លាប់​បានទទួល​បណ្តឹង​ពី​សកម្មភាព​ខុសឆ្គងរ​បស់​ព្រះសង្ឃ និង​ការប្រមាថ​ព្រះសង្ឃ ដែល​លោក យ៉ែម បុញ្ញឫទ្ធិ ចាត់ទុកថា​ទង្វើ​នេះ ជាការ​ទម្លាក់​តម្លៃ​ពុទ្ធសាសនា​ដែល​ពលរដ្ឋ​ខ្មែរ​ជាង ៩០​ភាគរយ កំពុង​គោរពបូជា​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់ថា​៖«​យើង​បានស្នើ​ឲ្យ​ក្រសួង​ធម្មការ​ស៊ើបអង្កេត និង​ពិនិត្យ​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​សាសនាព្រះពុទ្ធ ឲ្យ​ក្រសួង​ពិនិត្យ​ដាក់វិន័យ​តាម​សាសនា ឬ​ច្បាប់​រដ្ឋ​រួចហើយ​»​។​

តប​នឹង​បញ្ហា​នេះដែរ លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ បាន​បញ្ជាក់ថា ក្រសួង​កំពុង​តាមដាន​សកម្មភាព​ប៉ះពាល់​សាសនា​ដែរ​។ ប៉ុន្តែ លោក​មិន​បញ្ជាក់​ពី​ពេលវេលា ចាត់វិធានការ​ជាក់លាក់​នោះទេ គ្រាន់តែ​បញ្ជាក់ថា សាធារណជន​ចាប់អារម្មណ៍​រឿង​អ្វី ក្រសួង​ក៏​ចាប់អារម្មណ៍​តាមដាន​ដែរ​។ លោក​រដ្ឋមន្ត្រី ហ៊ឹម ឆែម បញ្ជាក់បន្ថែម​ដូច្នេះ​៖«​កម្ពុជា​មានច្បាប់​របស់​កម្ពុជា យើង​នឹង​ដោះស្រាយ​ពេល​ក្រោយ​ទៀត​»​។

កន្លងមក សាធារណជន​មួយចំនួន បាន​លើកឡើងថា មាន​ជន​មួយចំនួន ដែលជា​បុព្វ​ជិត និង​មិនមែន​បុព្វ​ជិត កំពុង​ធ្វើ​សកម្មភាព​ប្រមាថ​មិន​ឲ្យ​តម្លៃ​សាសនា​ដែល​ពលរដ្ឋ​កំពុង​គោរព​៕

ថ្មី​ៗ
អត្ថបទ : រឿន ភារុន
អាន​បន្ត ➤

ឯកឧត្តម សម រង្ស៊ី បន្ត​ប្រើ​សម្តី​វាយប្រហារ ខណៈ​បក្ស​ទាំងពីរ គ្រោង​ជួបគ្នា​ ​



ភ្នំពេញ​៖ ឯកឧត្តម សម រង្ស៊ី បាន​វាយប្រហារ​សម្តេច ហ៊ុន សែន ខណៈ​បក្ស​ទាំងពីរ​គ្រោង​ជួបគ្នា​ក្នុងពេល​ឆាប់ៗ​នេះ​។ អ្នកវិភាគ​នយោបាយ មើលឃើញថា សារ​នយោបាយ​បែប​វាយប្រហារ​របស់​មេបក្ស​ប្រឆាំង អាច​ផ្តល់​ផល​មិនល្អ ដល់​គម្រោង​នៃ​ការចរចា​។ តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច បែរជា​អះអាងថា សម្តី​របស់​មេបក្ស​ប្រឆាំង មិនមាន​ឥទ្ធិពល ដល់​គម្រោង​នៃ​ការចរចា នោះទេ​។ ចំណែកឯ អ្នកនាំពាក្យ​បក្សប្រឆាំង​ឯណោះ​វិញ សូម​មិន​បកស្រាយ​អ្វី​ទាំងអស់ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​

បើ​គ្មាន​ការប្រែប្រួល​នោះទេ បក្ស​កាន់អំណាច និង​បក្សប្រឆាំង អាច​នឹងមាន​ជំនួប​ជាមួយគ្នា នៅក្រោយ​ថ្ងៃទី​១១ មករា ឆ្នាំ​២០១៧​នេះ​។ គម្រោង​នៃ​ការរៀបចំ​កិច្ចចរចា​នយោបាយ​នេះ ត្រូវបាន​សម្តេច ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​កាលពី​ប៉ុន្មាន​ថ្ងៃមុន ក្រោយ​ទទួលបាន​សំណើ​ពី​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។

ខណៈដែល​ការចរចា​ខាង​នយោបាយ ជិត​នឹង​កើតឡើង ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រាប់តែ​ឆ្លៀត​វាយប្រហារ​យ៉ាង​ធ្ងន់ៗ ទៅលើ​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ កាលពី​ថ្ងៃទី​៩ មករា មេបក្ស​ប្រឆាំង ដែល​ត្រូវបាន​រដ្ឋាភិបាល​ទប់​ស្តា​ត់​មិន​ឲ្យ​វិល​មក​កម្ពុជា​វិញ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បែបនេះ​ថា​៖«​អ្នកទោសនយោបាយ​នៅ​ប្រទេស​កម្ពុជា គ្រាន់តែ​ជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ដែល​គាត់​ប្រើប្រាស់​ជា​ថ្នូរ ដើម្បី​បង្ខំ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ធ្វើ​អ្វីៗ​តាមតែ​គាត់​ចង់បាន​»​។​

ការសរសេរ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី គឺ​អម​ជាមួយនឹង​អត្ថបទ​របស់​កាសែត ខេ​ម​បូ​ឌា ដេលី ដែល​បាន​ចុះផ្សាយ​ពី​លិខិត​បែកធ្លាយ​មួយ ដោយ​បង្ហាញថា​បក្ស​កាន់អំណាច មាន​ចេតនា​ក្នុងការ​បំបែក​ផ្ទៃក្នុង​បក្សប្រឆាំង​។ ខេ​ម​បូ​ឌា ដេលី ដែល​អះអាងថា មាន​គេ​ផ្ញើលិខិត​បែកធ្លាយ​នោះ ទៅកាន់​ស្ថាប័ន​ខ្លួន បានសរសេរថា សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​ឯកឧត្តម កឹម សុខា ចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ជន​ណា ដែល​ប្រមាថ​លើ​គ្រួសារ សម្តេច ហ៊ុន សែន​។

ខេ​ម​បូ​ឌា ដេលី បាន​ដកស្រង់​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​នោះ មក​សរសេរ​បែបនេះ​ថា​៖« ក្នុងករណី ដែល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ណាមួយ មាន​ចេតនា​អាក្រក់​ទាំងនេះ ហើយ​ត្រូវបាន​រកឃើញ នោះ​គណបក្ស​មាន​សិទ្ធិ​បណ្ដេញ​ជន​ទាំងនេះ​ចេញ​»​។​

បើតាម​ខ្លឹមសារ​ក្នុង​អត្ថបទ​របស់​កាសែត ខេ​ម​បូ​ឌា ដេលី ដដែល ការប្រមាថ​ចំពោះ​គ្រួសារ​របស់​សម្តេច ហ៊ុន សែន គឺ​សំដៅ​ទៅលើ ការ​លើកឡើងថា លោក ហ៊ុន ម៉ា​ណែ​ត ជា​កូនប្រុស​របស់​សម្តេច ប៊ុន រា​នី ជាមួយនឹង​ឧ​ត្ត​ម​សេនីយ៍​វៀតណាម​។

តាមរយៈ​លិខិត​បែកធ្លាយ​នោះ ឯកឧត្តម សម រង្ស៊ី សង្ស័យថា រដ្ឋាភិបាល កំពុង​រិះរក​មធ្យោបាយ ដើម្បី​ធ្វើយ៉ាងណា ឱ្យមាន​ការបណ្ដេញ​ឯកឧត្តម ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើតាម​ខេ​ម​បូ​ឌា ដេលី ដដែល​។

អ្នកវិភាគ​នយោបាយ លោក មាស នី មិនបាន​លើកឡើង​អ្វី​ចំពោះ​លិខិត​បែកធ្លាយ ដែល​ត្រូវបាន​ខេ​ម​បូ​ឌា ដេលី និង​សារព័ត៌មាន​មួយចំនួនទៀត បាន​ចុះផ្សាយ​នោះទេ​។ លោក មាស នី បែរមក​ចំអក​ឲ្យ​ឯកឧត្តម សម រង្ស៊ី ថា ប្រើ​សារ​នយោបាយ​ដដែលៗ ដែល​បណ្តាល​ឲ្យ​សម្តី​របស់ខ្លួន បាត់បង់​ឥទ្ធិពល​។

លោក មាស នី រិះគន់ថា ឯកឧត្តម សម រង្ស៊ី ហាក់ដូចជា​មិន​ស្គាល់​កាលៈទេសៈ ដែល​ឆ្លៀត​ប្រើ​សម្តី​ធ្ងន់​បែបនេះ ខណៈ​អ្នកនយោបាយ​ក្នុងប្រទេស​កម្ពុជា គ្រោង​ជួបគ្នា នៅពេល​ខាងមុខនេះ ដែលជា​ចំណុច​ចាម់ផ្តើម នាំ​ឲ្យ​ស្ថានការណ៍​នយោបាយ ឈានទៅរក​ភាពល្អប្រសើរ​។ អ្នកវិភាគ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលទៅ អ្នកនយោបាយ​ខ្មែរ ដូចជា​មិនមាន​ទេពកោសល្យ​ក្នុងការ​ប្រើពាក្យ​សម្តី​។ គាត់ គួរតែ​ដឹងថា ក្នុង​កាលៈទេសៈ​នេះ អ្វីដែល​គួរ​និយាយ ហើយ​អ្វី​មិនគួរ​និយាយ​។ គាត់​គួរតែ​អត់ធ្មត់ ហើយ​រង់ចាំ​មើល​សិន​»​។

លោក មាស នី បញ្ជាក់​ចុងក្រោយ​ថា គណបក្សប្រឆាំង អាច​នឹង​បែកបាក់​ផ្ទៃក្នុង ប្រសិនបើ​ឯកឧត្តម សម រង្ស៊ី នៅតែ​បន្ត​​ឥរិយាបថ​បែបនេះ​។

ចំណែកឯ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឆ្លើយតប​យ៉ាងខ្លី​ថា​ កម្ពុជា មិនមាន​អ្នកទោសនយោបាយ​នោះទេ គឺ​មានតែ​អ្នកនយោបាយ ដែលមាន​ទោស​។ ជាពិសេស លោក សុខ ឥសាន បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា សម្តេច ហ៊ុន សែន ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្តីថ្លែងការណ៍​ខាងលើ ហើយ​មាន​ចេតនា ក្នុងការ​បែក​បំបាក់​បក្សប្រឆាំង​។

លោក សុខ ឥសាន បាន​ចោទ​ទៅ​ឯកឧត្តម សម រង្ស៊ី វិញ ថា ជា​អ្នកបង្កើត​បញ្ហា​នេះ​ឡើង ដោយ​ខ្លួនឯង ហើយ​ព្យាយាម​ទម្លាក់កំហុស​ឲ្យ​អ្នកដទៃ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​វាយប្រហារ​ធ្ងន់ៗ​ទៅកាន់​ឯកឧត្តម សម រង្ស៊ី បែបនេះ​ថា​៖«​គាត់ អស់​អ្វីៗ ពី​ខ្លួន​ហើយ​។ អ៊ីចឹង​ហើយ បានជា​គាត់ ចេះតែ​ភ័យ​។ […..] ដល់ពេល​អ៊ីចឹងទៅ គាត់ ចេះតែ​និយាយ​ទៅ​។ គាត់ និយាយ លែងមាន​ទំនួល​ខុសត្រូវ​ហើយ​»​។

សម្រាប់​លោក សុខ ឥសាន ឯកឧត្តម សម រង្ស៊ី ហាក់ដូចជា​បាត់បង់​តម្លៃ​ក្នុងនាម​ជា​អ្នកនយោបាយ នៅ​ប្រទេស​កម្ពុជា​ទៅហើយ​។ ដូច្នេះ លោក ចាត់ទុក​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ថា​មិនមាន​ឥទ្ធិពល​អ្វី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនាក់​រវាង​បក្ស​ទាំងពីរ នោះទេ​។ លោក បន្ថែមថា គម្រោង​នៃ​ការចរចា ក៏​ប្រហែលជា​មិនមាន​ឧបសគ្គ ព្រោះតែ​សម្តី​របស់​ឯកឧត្តម សម រង្ស៊ី ដែរ​។

ដោយឡែក អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ សូម​មិន​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ដោយសារតែ​លោក មិន​បានដឹង​ច្បាស់លាស់ ពី​ព័ត៌មាន ដែល​ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍ នោះទេ​។ លោក យឹម សុវណ្ណ និយាយថា​៖«​បើ​អាច សួរ​ទៅ​លោក​ប្រធាន សម រង្ស៊ី ផ្ទាល់​តែម្តងទៅ ឬក៏​យក​ប្រសាសន៍​របស់គាត់ នៅលើ​ហ្វេ​ស​ប៊ុ​ក​ហ្នឹង​តែម្តង ក៏បាន​ដែរ ព្រោះ​រឿង​ខ្លះ ខ្ញុំ​មិនបាន​ដឹង​ទេ​»​។

អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ ក៏​មិនបាន​បំភ្លឺ​ដែរ​ថា ហេតុការណ៍ ដែល​បាន​កើតឡើង​នេះ អាច​នឹង​ប៉ះពាល់​ដល់​គម្រោង​នៃ​ការចរចា​នាពេល​ខាង​មុន ឬ​យ៉ាងណា​នោះទេ​។ លោក យឹម សុវណ្ណ សង្កត់ធ្ងន់ៗ​ថា អ្វីដែល​លោក កំពុង​ផ្តោតអារម្មណ៍​ខ្លាំងជាងគេ គឺ​រក្សា​ស្ថានភាព​នយោបាយ​ឲ្យ​មាន​ភាពល្អប្រសើរ ដើម្បី​ឈានទៅដល់​ការចរចា ក្នុង​ការសុំ​ឲ្យ​ដោះលែង​អ្នកទោសនយោបាយ រួមទាំង​និច្ច​ការបោះ​ឆោះ​ឆ្នោត​។

លោក បញ្ជាក់ថា​៖«​រាល់ថ្ងៃ​ហ្នឹង​ខ្ញុំ​គិតតែ​ពី​រឿង​ហ្នឹង ព្រោះ​វា សំខាន់​ណាស់​សម្រាប់​ប្រទេសជាតិ​។ ខ្ញុំ​មិន​គិត​អ្វី​ផ្សេង​ទេ​»៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ
អាន​បន្ត ➤

សម្តេចតេជោ ហ៊ុន សែន បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងរបស់ឡាវរួចរាល់ហើយ និងអរគុណមិត្តឡាវ ដែលលក់អគ្គិសនីឱ្យកម្ពុជា ក្នុងតម្លៃថោក



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដងសាហុងរបស់ប្រទេសឡាវ រួចរាល់ហើយ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ក្រោមការទទួលស្វាគមន៍ពី លោក ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវ។ សម្តេចតេជោ​បានថ្លែងអំណរគុណ ដល់មិត្តឡាវដែលបានលក់អគ្គីសនីក្នុងតម្លៃថោកមកអោយប្រទេសកម្ពុជា ដែលភាគច្រើន ប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ការចុះទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងនេះ បានធ្វើឡើងបន្ទាប់ពី ស​ម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត ចូលរួមសម្ពោធច្រកទ្វារអន្តរ ជាតិត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែងជាប់នឹងខេត្តចំប៉ាសាក់។

ទំនប់វារីអគ្គីសនី ដងសាហុងរបស់ប្រទេសឡាវ មានម្ងាយប្រមាណ១៥គីឡូម៉ែត្រពីព្រំដែនខេត្តស្ទឹង ត្រែងកម្ពុជា ដែលស្ថិតនៅ ក្នុងតំបន់ស៊ីផាន់ដន ភាគខាងត្បូងប្រទេសឡាវ។ ទំនប់វារីអគ្គីសនីនេះ មានកម្ពស់ប្រហែលពី ៣០ម៉ែត្រ ទៅ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីបានចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ៣៦០មេហ្គាវ៉ាត់។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដើម្បីបំរើផលប្រយោជន៍រួម ជាពិសេស ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ឡាវអោយកាន់តែប្រសើរឡើង។ បន្ទាប់ពីបានពិសារអាហារថ្ងៃត្រង់​ ជាមួយលោកនាយករដ្ឋមន្រ្តីឡាវរួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញតាមឧទ្ឋម្ភាគច័ក្រពិសេស​វិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ នៅរសៀលថ្ងៃនេះប្រកប​ដោយសុវត្ថិភាព៕

Fresh News
អាន​បន្ត ➤

ក្រសួងធម្មការ ពិចារណាលើសំណើ គណៈកម្មការទី៧ ដែលបង្កើតអត្តសញ្ញាណបណ្ណ សម្រាប់ព្រះសង្ឃ



(ភ្នំពេញ)៖ អំឡុងពេល លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាចូលបំភ្លឺនៅរដ្ឋសភា នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានស្នើឱ្យក្រសួងធម្មការដោះស្រាយអត្តសញ្ញាណបណ្ណ សម្រាប់ព្រះសង្ឃ ដើម្បីឱ្យព្រះសង្ឃអាចយក​ទៅប្រើប្រាស់​តាមលទ្ធភាព។

ប៉ុន្តែទោះជាយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបខាងលើថា រដ្ឋមន្រ្តីក្រសួងធម្មការ បានអះអាងថា លោកនឹងយកសំណើនេះទៅពិចារណា ដោយមិនអាចធ្វើការសម្រេចភ្លាមៗបានទេ។

លោក យ៉ែម បុញ្ញឫទ្ធិ បាននិយាយថា «មួយទៀតដែលយើងបានស្នើសុំដែរ គឺស្នើឱ្យពិនិត្យ ឡើងវិញចំពោះការធ្វើអត្តសញ្ញាណបណ្ណសម្រាប់ព្រះសង្ឃ»។ លោក​បានបន្ថែមថា «លោក(រដ្ឋមន្រ្តី) នឹងយកទៅពិភាក្សាពិនិត្យគិត ដើម្បីដោះស្រាយបញ្ហានេះ»។

លោកបានបន្ថែមថា កន្លងមកព្រះឆាយាល័ក្ខសម្រាប់ព្រះសង្ឃ ត្រូវបាន ធ្វើសម្រាប់សម្គាល់សង្ឃ ប៉ុន្តែពេលនេះ ដោយសារតែច្បាប់របស់កម្ពុជា បានផ្លាស់ប្តូរ ដោយយកអត្តសញ្ញាណបណ្ណជាគោល ដូច្នេះហើយទើបធ្វើឱ្យមាន ការលំបាក សម្រាប់ព្រះសង្ឃ៕

Fresh News
អាន​បន្ត ➤

គ្រាប់ MK82 របស់អាមេរិក ត្រូវបានរកឃើញមួយគ្រាប់ទៀត នៅខេត្តត្បូងឃ្មុំ, មន្រ្តីស៊ីម៉ាក់ថា នៅមានគុណភាព១០០ភាគរយ



(ត្បូងឃ្មុំ)៖ គ្រាប់ប្រភេទ MK82 ដែលប្រើសម្រាប់ទម្លាក់ពីលើយន្តហោះរបស់អាមេរិក ក្នុងសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញមួយគ្រាប់ទៀតហើយ នៅក្នុងដីចំការដំឡូងរបស់ប្រជាពលរដ្ឋឈ្មោះ ទ្រី ស៊ីណុន នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមមន្រ្តីស៊ីម៉ាក់នៅខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។

មន្រ្តីស៊ីម៉ាក់ប្រចាំការនៅខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពីទទួលដំណឹងរបស់នគរបាលស្រុកតំបែរថា មានគ្រាប់នៅក្នុងភូមិសាស្រ្តដីចំការដំឡូង របស់ប្រជាពលរដ្ឋនោះ ក៏ក្រុមការងារក៏បាននាំគ្នាប្រញាប់ ចុះទៅពិនិត្យមើល ជាក់ស្តែង តាំងពីព្រឹកថ្ងៃទី៩ខែមករា ឆ្នាំ២០១៧ ហើយពេលចុះទៅដល់ឃើញថា គ្រាប់នោះ គឺនៅមានគុណភាព១០០ភាគរយ ថែមទាំងមិនទាន់ផ្ទុះទៀតផង។

មន្រ្តីស៊ីម៉ាក់បានបន្តទៀតថា គ្រាប់ប្រភេទ MK82នេះ ជាប្រភេទទម្លាក់ពីលើយន្តហោះក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៥ ដែលមិនបានផ្ទុះ ហើយកប់នៅក្នុងដីចំការ របស់ប្រជាពលរដ្ឋ បើនិយាយពីកម្លាំងរបស់គ្រាប់នេះ គឺមានឥទ្ធិពលខ្លាំងក្លាតែម្តង។

មន្រ្តីស៊ីម៉ាក់បានបញ្ជាក់ថា «ប្រសិនបើផ្ទុះវិញ ក្នុងបរិវេណ៥០០ម៉ែត្របួនជ្រុងមនុស្សនឹងត្រូវទទួលរងផលប៉ះពាល់ បណ្តាលឲ្យរបួស និងស្លាប់តែម្តង»។

ក្រោយត្រួតពិនិត្យចប់គ្រាប់នេះ ត្រូវបានក្រុមការងារស៊ីម៉ាក់យកលើកដាក់លើរថយន្តដោយមានការប្រុងប្រយ័ត្ន ហើយដឹកមករក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ការស៊ីម៉ាក់ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្នសិនទៅតាមបច្ចេកទេស ដើម្បីជៀសវាងការផ្ទុះ។

បន្ទាប់មកនឹងដឹកបន្តយកទៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនស៊ីម៉ាក់នៅខេត្តកំពង់ឆ្នាំង ដើម្បីកម្ទេចចោល៕

Fresh News
អាន​បន្ត ➤

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប៖ ពិការភាព មិនមែនជាឧបសគ្គសម្រាប់ប្អូនៗ ដែលមានបំណងចង់បន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានោះទេ



(ភ្នំពេញ)៖ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងទៅកាន់អ្នកគ្រូ លោកគ្រូ និងប្អូនៗសិស្សានុសិស្សពិការភ្នែកចំនួន ១១នាក់ ដែលអញ្ជើញមកពីអង្គការគ្រួសារថ្មី ខេត្តកំពង់ចាម ដែលមកទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបថា ពិការភាព មិនមែនជាឧបសគ្គសម្រាប់ប្អូនៗ ដែលមានបំណងចង់បន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានោះទេ។

លោកបន្ដថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែយកចិត្តទុកដាក់ដល់ប្អូនៗពិការភាពទាំងអស់ ដោយផ្តល់ឱកាសដល់ប្អូនៗ បានមកបន្តការសិក្សានៅទីនេះ ទៅតាមជំនាញដែលសមស្របទៅនឹងឧបនិស្ស័យ និងកាយសប្បទារបស់ពួកគាត់។ ជាក់ស្តែងថ្ងៃនេះ សាកលវិទ្យាល័យ បានអញ្ជើញគណៈគ្រប់គ្រង តាមការិយាល័យជំនាញ និងព្រឹទ្ធបុរសមួយចំនួន មកធ្វើបទបង្ហាញពីខ្លឹមសារនៃកម្មវិធីសិក្សា និងជួយប្រឹក្សាយោបល់ក្នុងន័យតម្រង់ទិស សម្រាប់ឱ្យពួកគាត់ ធ្វើសេចក្តីសម្រេចចិត្ត ក្រោយពីបញ្ចប់ការសិក្សានៅថ្នាក់មធ្យមសិក្សា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ពួកគាត់ឱ្យ ខិតខំសិក្សាបន្ថែមទៀត។

លោកស្រី សុខ ស្រីពៅ មន្ត្រីទទួលបន្ទុកខាងបណ្តុះបណ្តាលនៃអង្គការគ្រួសារថ្មី បានសំដែងនូវការសប្បាយរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលតែងតែបានគាំទ្រដល់បេសកកម្មរបស់អង្គការគ្រួសារថ្មី ទាំងក្នុងពេលកន្លងមក និងបច្ចុប្បន្ន ជាពិសេសបានផ្តល់ឱកាសដល់ប្អូនៗមិនថាពិការភ្នែក គរ-ថ្លង់ បានមកបន្តការសិក្សានៅទីនេះ ដោយរកវិធីសាស្រ្តល្អៗ ក្នុងការផ្ទេរចំណេះដឹងដល់ប្អូនៗ ឱ្យទទួលបានលទ្ធផលនៃការសិក្សាដូចនិស្សិតផ្សេងៗទៀតផងដែរ។

លោកស្រីបានបន្តទៀតថា បច្ចុប្បន្នអង្គការមានការគាំទ្រពីគ្រឹះស្ថានអប់រំក្នុងស្រុកសរុបចំនួន១១ ក្នុងនោះឯកជនចំនួន០៦ សាធារណៈចំនួន ០៥ រួមទាំងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មួយផងដែរ ហើយសិស្សានុសិស្ស ដែលពិការភ្នែក ក៏មានការលើកទឹកចិត្ត និងផ្តល់ឱកាសការងារពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ នៅពេលដែលពួកគាត់បានបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយអទិភាពខ្ពស់ ក្នុងការដាក់ពាក្យប្រឡង ចូលក្នុងក្របខណ្ឌក្រសួងនានា ទៅតាមជំនាញរបស់ពួកគាត់។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានផ្តល់ជំនាញចំនួន៣សម្រាប់ឱ្យប្អូនៗពិការភ្នែក ធ្វើការជ្រើសរើសបន្តការសិក្សា លើកម្រិតថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ដូចជា ជំនាញគ្រប់គ្រង ជំនាញភាសាអង់គ្លេស និងជំនាញនីតិសាស្រ្ត។ ក្រៅពីជំនាញទាំងបីនេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានផ្តល់ឱកាសដល់និស្សិតគរ-ថ្លង់បានសិក្សាលើជំនាញមួយទៀត គឺ ជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ ដែលមកដល់ពេលនេះមាននិស្សិតជាច្រើន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងកំពុងបន្តការសិក្សា ដល់ថ្នាក់អនុបណ្ឌិតថែមទៀតផង៕

Fresh News
អាន​បន្ត ➤

លោក សុខ ឥសាន៖ លោក សម រង្ស៊ី អាចធ្វើ​នយោបាយ​ក្នុងប្រទេស​បានដល់​សព្វថ្ងៃ ដោយ​សារ​៧មករា​



(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរិះគន់លោក សម រង្ស៊ី ដែលមិនឱ្យតម្លៃលើថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជា ភាគច្រើន ទទួលស្គាល់ថា ជាថ្ងៃកំណើតទី២របស់កម្ពុជា។

អ្នកនាំពាក្យគណបក្សកាន់អំណាចដដែលរូបនោះបានថ្លែងថា បើសិនជាគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេនោះ លោក សម រង្ស៊ី ក៏មិនអាចធ្វើនយោបាយនៅកម្ពុជា បានដូចសព្វថ្ងៃនេះដែរ។

ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជន បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខរិះគន់ដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩ថា ជាថ្ងៃដែលវៀតណាមបានរៀបចំឡើង។ លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គម Facebook របស់លោកកាលពីម្សិលមិញថា «៧ មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់។ គេថាគេមករំដោះយើងពីខ្មែរក្រហម តែបើអត់មានយួនកម្មុយនីស្ដពីដើមទីក៏អត់មានខ្មែរក្រហមដែរ»។

លោក សុខ ឥសាន បាននិយាយថា លោក សម រង្ស៊ី និងក្រុមគ្រួសារមិនធ្លាប់ឆ្លងកាត់ក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃ ទើបបានជាមិនផ្តល់សារសំខាន់ដល់ថ្ងៃនោះ ដូចប្រជាពលរដ្ឋខ្មែរដទៃទៀត។ លោកថ្លែងថា «បើគ្មានថ្ងៃ៧មករា ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស បើគ្មានថ្ងៃ៧មករា លោក សម រង្ស៊ី ក៏មិនអាចធ្វើ នយោបាយនៅកម្ពុជាបានដែរ»។

កាលពីម្សិលមិញ នៅក្នុងខួបលើកទី៣៨ នៃទិវាជ័យជម្នះ៧មករា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជា ត្រូវបានរំដោះឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ប៉ុល ពត។ ការរំដោះនេះត្រូវបានធ្វើឡើងដោយកម្លាំងរណសិរ្យសង្រ្គោះជាតិកម្ពុជា (គណបក្សប្រជាជនកម្ពុជា) ដោយមានការឧបត្ថម្ភគាំទ្រដោយកងទ័ពស្ម័គ្រចិត្តរបស់វៀតណាម។ សម្តេចថ្លែងថា នេះគឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មាននរណាអាចបំភ្លៃបាន។

សម្តេចថ្លែងយ៉ាងដូច្នេះថា «ជ័យជម្នះ ៧មករា បានសង្រ្គោះជីវិតប្រជាជនដែលនៅសេសសល់បានទាន់ពេលវេលា បានដណ្តើមវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងជូន ប្រជាជន បានធ្វើឱ្យតម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនផ្តុំរាប់ពាន់ឆ្នាំមកហើយនោះបានរស់ឡើងវិញ និងបានរួមវិភាគទាន ដ៏សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ»៕

Fresh News
អាន​បន្ត ➤

បក្សប្រឆាំង​ថាការជាប់គាំងដំណើរការ​ទូរទស្សន៍​ដោយសារ​អាជ្ញាធរមូលដ្ឋាន



គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើងថា​ឧបសគ្គ​ដែល​បណ្តាល​ឲ្យទូរទស្សន៍​ព្រះ​អាទិត្យ​របស់​ខ្លួន​មិន​អាច​ដំណើការ​បាន​នោះ ​គឺ​មក​ពី​អាជ្ញាធរ​មិន​អនុញ្ញាត្តឲ្យសង់អង់តែន។

គណបក្សប្រឆាំងធ្លាប់អះអាងថា ស្ថានីយទូរទស្សន៍របស់ខ្លួននឹងចាប់ផ្ដើមដំណើរការ​តាំងពីក្នុងឆ្នាំ២០១៥ តែពុំអាចធ្វើទៅបាន។ ក្រោយមក គណបក្សប្រឆាំងអះអាងទៀតថា ទូរទស្សន៍នេះនឹង​ចាប់​ផ្ដើម​​ដំណើរ​ការឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧ខាងមុខ តែ​រហូត​មក​ដល់​នឹងពេល​នេះ​​ ដំណើរការនៃការ​ស្នើសុំលើកអង់តែនទូរទស្សន៍កំពុងជាប់គាំងនៅឡើយ។

ក្នុង​វេទិកា​របស់គណបក្សសង្គ្រោះ​ជាតិ​ធ្វើ​ឡើង​នៅ​ក្នុងខេត្ត​សៀម​រាប​កាល​ពី​ថ្ងៃទី​៥ មករា ​​ម្សិល​មិញ តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បាន​លើក​ឡើង​ថា​ ដំណើរ​ការ​នៃ​ការ​សាង​សង់​អង់តែនទូរទស្សន៍នៅ​ក្រុង​តាខ្មៅ​ អាជ្ញាធរមិនអនុញ្ញាតដោយ​លើកហេតុផលថា​ខ្លាចភាយជាតិ​វិទ្យុសកម្ម​ ដែលលោកថាជាហេតុ​ផល​​មិន​សម​រម្យ​។

លោក​ថា៖ «យើង​ទិញ​ដី​បាន​ហើយ​នៅ​តាខ្មៅ​ជាង​១០​ម៉ឺន​ដុល្លារ កាត់​ឈ្មោះ​បាន​ហើយ​ រៀប​ចំដើម្បី​បំពេញ​​បែប​បទដើម្បី​សុំ​តម្លើង​អង់តែន ស្រាប់​តែ​គេ​ថា​មាន​ប្រជាពល​រដ្ឋ​ដែល​នៅ​ជា​ប់​ដី​ហ្នឹង​ប្តឹង​អត់​ឲ្យ​តម្លើង​ទេ​ព្រោះ​មាន​វិទ្យុសកម្ម ប៉ះពាល់​ដល់​សុខភាព។ បាន​យើង​ថា​ចុះ​អាទូរទស្សន៍​នៅ​ទួល​គោក​ហ្នុងវា​អត់​ប៉ះ​ទេ​អី! ចំកណ្តាលភ្នំពេញហើយ​ដល់​យើង​ដាក់ពាក្យ​ទៅ គេ​ថា​អត់​ទេ​​គេ​ស៊ើប​អង្កេតសិន។ មិន​មែន​យើង​​ជា​អ្នកសម្រេច​ចិត្តគេជា​អ្នក​សម្រេច! ដល់ពេល​អញ្ចឹង​ស៊ើប​គេ​ចេះ​តែ​ស៊ើប​ទៅ ឲ្យ​ក៏ដូច​ជា​មិន​ឲ្យ!»។

បើ​តាម​លោក​ យ៉ែម​ បុញ្ញឬទ្ធិ បច្ចុប្បន្នគណបក្សសង្រ្គោះជាតិ ​រក​បាន​ទី​តាំង​ថ្មីមួយ​កន្លែង​ ហើយ​បាន​ដាក់​ពាក្យ​​ស្នើ​សុំតម្លើង​អង់​តែ​ន​រួច​រាល់​ហើយ ​​តែអាជ្ញាធរមិនទាន់សម្រេច។

អ្នក​ស្រាវ​ជ្រាវ​ពី​ការ​អភិវឌ្ឍសង្គមនិង​នយោបាយ លោក គឹម សុខ មើល​ឃើញ​ថា​ទូរ​ទស្សន៍​បក្ស​សង្គ្រោះ​ជាតិនេះ​គឺ​ពិ​បាក​ចេញ​ជា​រូប​រាង​ណាស់ ដោយ​លោក​ថា​សេ​រីភាព​នៃ​ការ​បញ្ចេញ​មតិត​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុងដែ​ន​នៃ​ការ​ឃ្លាំ​មើល​របស់​បក្ស​កាន់​អំណាច ហើយ​ការ​បង្កើត​ទូរទស្សន៍​របស់​បក្ស​ប្រឆាំង​នេះអាច​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាចធ្លាក់​ចុះ​ប្រជា​ប្រិយ​​ភាព​ទៀតផង​ ។

លោក​ថា៖ «គ្រាន់​តែ​ហ្វេស​ប៊ុក​មួយ​ដែល​អាច​ឃើញ​រូប យើង​អាច​មើល​ឃ្លីប​ខ្លីៗ​ឃើញ​រូប ហើយ​ប្រព័ន្ធ​អ៊ិន​ធើណែត​នៅ​ដាច់​ៗ​អី​អញ្ចឹង​ផង​នៅ​តែមាន​ប៉ះពាល់​ទៅ​ដល់​ប្រជាប្រិយភាព​និង​ដែន​អំណាច​របស់គេ​ជា​ខ្លាំង ចុះ​ទម្រាំទូរទស្សន៍។ ទូរទស្សន៍​ផ្សាយ​ទៅ​ភ្លាម​អត់​មាន​រអាក់​រអួល​ទេ​ ផ្សាយ​ទៅ​ភ្លាម ឮសម្លេងឃើញ​រូប​ឃើញ​សកម្មភាព ដូច្នេះសម្មាន​ចិត្ត​របស់​ពល​រដ្ឋ​ហ្នឹង​គឺ​ដក់​ជាប់​ឃើញ​ហ្មង​! មិន​អាច​គណបក្ស​កាន់​អំណាច​ហ្នឹង​ចេះ​តែ​វាយ​លុក​បង្កើត​កល​នយោបាយ ឬ​យុត្តិ​សាស្ត្រ​កល​នយោបាយតាម​ចិត្ត​ងាយៗ​ទេ អា​កន្លែង​ហ្នឹង​ដែល​គេ​មិន​ងាយ​ឲ្យ​ទូ​រទស្សន៍​ទេ»។

បើ​តាម​លោក ​គឹម សុខ បក្ស​ប្រឆាំង​មាន​មធ្យោបាយ​មួយ​ប៉ុណ្ណោះ​ដែល​អាចឲ្យ​បក្ស​ខ្លួន​អាច​បង្កើត​ទូរ​ទ​ស្សន៍​បាន​នោះ ​គឺ​ការ​ចរចាររវាង​បក្ស​ទាំង​ពីរ តែ​លោក​ថា​លក្ខខណ្ឌ​នៃ​ការ​ចរចារ​នោះ​អាច​ជា​គ្រោះ​ថា្នក់​ដល់​បក្ស​ប្រឆាំង។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះ​ជាតិ​​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋាភិបាល​បានយល់​ព្រមផ្ដល់​អាជ្ញាប័ណ្ណ​ស្ថានីយ​ទូរទស្សន៍​មួយ​ដល់គណបក្សប្រឆាំង។

ស្ថានីយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិដែល​គ្រោង​លើក​អង់តែនកាលពី​ឆ្នាំ​២០១៦​​នោះ មានទីតាំងនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល តែ​ត្រូវ​អាជ្ញាធរ​បដិសេធ​មិន​ឲ្យ​បង្កើត​ដោយ​លើ​ក​ហេតុផល​ថា​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំវិញ​ទី​តាំងនោះតវ៉ា​ខ្លាច​មានជាតិ​វិទ្យុ​សកម្មពី​អង់តែន​ តែ​សម្រាប់​អ្នក​វិភាគ​យល់​ថា​នេះ​ជា​ចេតនា​នយោបាយ៕

VOD
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​
អាន​បន្ត ➤

រយៈពេល​ជិត​២​ឆ្នាំ គម្រោង​នៃ​ការបង្កើត​ទូរទស្សន៍​ព្រះអាទិត្យ នៅតែ​ជាប់គាំង



​បើ​គិត​មកដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ចំណាយពេល​ជិត​២​ឆ្នាំ​ហើយ ក្នុងការ​ស្វែងរក​ទីតាំង ដើម្បី​ដំឡើង​ស្ថានីយ៍ទូរទស្សន៍​ព្រះអាទិត្យ​។ សព្វថ្ងៃនេះ បក្សប្រឆាំង រកឃើញ​ទីតាំង​ហើយ តែ​មិនទាន់​ទទួលបាន​កម្មសិទ្ធិ​ដីធ្លី​ជា​ផ្លូវការ នោះទេ​។

​ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ មក គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នឹង​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​បង្ហាញ​ពី​តថភាព​ក្នុង​សង្គម ដល់​ប្រជាពលរដ្ឋ​។ គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​សន្យាថា នឹង​បង្កើត​ទូរទស្សន៍ ឲ្យ​បាន​រួចរាល់ នៅ​ចុងឆ្នាំ​២០១៦​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គម្រោង​នៃ​ការបង្កើត​ទូរទស្សន៍ មិនទាន់​លេចចេញ​ជា​រូបរាង​នោះទេ​។

​មែនទែនទៅ សូម្បីតែ​ទីតាំង​ដើម្បី​ដំឡើង​ស្ថានីយ៍ទូរទស្សន៍ ក៏​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មិនទាន់​ទិញ​បាន​ផង​។ បើតាម​ការអះអាង​រប​ស់​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​កន្លងមក ការរាំងស្ទះ​ក្នុងការ​បង្កើត​ទូរទស្សន៍ គឺ​បណ្តាលមកពី​ឧបសគ្គ​ផ្សេងៗ ជាពិសេស​អាជ្ញាធរ​តែម្តង​។

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន គណបក្ស​លោក ខ្នះខ្នែង​យ៉ាងខ្លាំង ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ឲ្យ​បាន​ឆាប់រហ័ស​។ លោក សង្កត់ធ្ងន់ថា ទីតាំង​សម្រាប់​ការដំឡើង​ស្ថានីយ៍ទូរទស្សន៍ គឺជា​បញ្ហា​ដ៏​សំខាន់ ដែល​គណបក្ស កំពុងតែ​គិតគូរ​។

កាលពីពេលថ្មីៗនេះ គណបក្សប្រឆាំង បា​នរក​ទីតាំង​សម្រាប់​ការដំឡើង​ស្ថានីយ៍ទូរទស្សន៍ រួចហើយ​។ នេះ​ជាការ​បន្ថែម​របស់លោក យឹម សុវណ្ណ ដដែល ហើយ​បន្ទាប់មក លោក ក៏​បន្តថា ការផ្ទេរកម្មសិទ្ធិ​ដីធ្លី អាច​នឹង​ចំណាយពេល​ដល់ ២​ឬ​៣​ខែ ឯណោះ​។

​អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​រឿង​ទីតាំង មិនមាន​បញ្ហា​នោះទេ​។ តែ​យើង​មាន​បញ្ហា​ខ្លះៗ ជាមួយ​អាជ្ញាធរ ទាក់ទង​នឹង​ការផ្ទេរកម្មសិទ្ធិ​ដី សម្រាប់​ការបង្កើត​ទូរទស្សន៍​។ យើង​ប្រឹងប្រែង​ខ្លាំងណាស់​។ តែ​ខ្ញុំ​សូម​មិន​និយាយ​អ្វី​លើសពី​ហ្នឹង​ទេ នៅពេលនេះ​។ នៅពេលណា​ដែល​រួចរាល់ យើង​នឹងធ្វើ​សន្និសីទកាសែត​តែម្តង​»​។

​យ៉ាងណា អ្នកនាំពាក្យ​បក្សប្រឆាំង​ដដែល បដិសេធ​មិន​ប្រាប់ថា ទីតាំង​នោះ មានតម្លៃ​ប៉ុន្មាន ឬ​ស្ថិតនៅ​កន្លែង​ណា​ឡើយ​។ ម្យ៉ាងទៀត លោក យឹម សុវណ្ណ ក៏​មិនទាន់​ហ៊ាន​សន្យា​សាជាថ្មី​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បង្កើត​ទូរទស្សន៍ ឲ្យ​បាន នៅពេលណា​នោះ​។

​តាមពិតទៅ កាលពី​ប៉ុន្មាន​ខែ​មុន គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វែង​ទីតាំង​សម្រាប់​ការដំឡើង​ស្ថានីយ៍ទូរទស្សន៍ ឃើញ​ហើយ ដែល​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ​។ ប៉ុន្តែ អាជ្ញាធរ មិន​អនុញ្ញាតិ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំឡើង​ស្ថានីយទូរទស្សន៍​ឡើយ ដោយ​លើក​ហេតុផល​ថា ប្រជាពលរដ្ឋ​មួយចំនួន មិន​ពេញចិត្ត ហើយ​តវ៉ា​ចំពោះ​ការបង្កើត​ស្ថានីយ៍ទូរទស្សន៍​ក្នុង​តំបន់​នោះ​។ ក្រោយមក គណបក្ស​សង្គ្រោះ​ជាតិ ក៏​បន្ត​ស្វែងរក​ទីតាំង​ថ្មី​។

​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ការបង្កើត​ទូរទស្សន៍​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​៣​លាន​ដុល្លារ​ឯណោះ​។ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​កន្លងមក​ថា ខ្លួន​បានទទួល​ទឹកប្រាក់​ប្រមាណ​ជា ៧​ម៉ឺន​ដុល្លារ​ហើយ ពី​ការបរិច្ចាគ​របស់​សាធារណជន​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ
អាន​បន្ត ➤

ភរិយាអធិរាជ​សម្លេង​មាស ស៊ីន ស៊ីសាមុត ប្រាប់​លោកឯកអគ្គរដ្ឋទូត​អាមេរិក​ថា «ប្ដីរបស់ខ្ញុំ​គ្រាន់តែ​ពិសា​គុយទាវ​មួយព្រឹក​ អាច​សរសេរ​បទចម្រៀង​​បាន២បទ»​



(ស្ទឹងត្រែង)៖ លោកស្រី ខាវ ថងញ៉ុត ត្រូវជាភរិយារបស់អធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត តារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សឆ្នាំ៦០ បានថ្លែងកោតសរសើរ អំពីទេពកោសល្យរបស់ស្វាមីរបស់ខ្លួនប្រាប់លោក វ៉ាលីម ហេដ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថា គ្រាន់តែស្វាមីរបស់គាត់ ទៅពិសាគុយទាវមួយព្រឹក គាត់អាចសរសេរបទចម្រៀងបានចំនួន ២បទ យ៉ាងងាយស្រួល។

ការកោតសរសើរបែបនេះ ត្រូវបានរំលិចឡើងក្នុងគណនីហ្វេសប៊ុករបស់លោកឯកអគ្គរដ្ឋទូត វ៉ាលីម ហេដ ក្នុងពេលលោកបានឈប់សម្រាកនៅខេត្តស្ទឹងត្រែង ក្រោយពេលលោកត្រឡប់មកពីដំណើរកម្សាន្ត នៅខេត្តរតនគិរី។

ក្នុងគណនីហ្វេសប៊ុក លោក វ៉ាលីម ហេដ បានបញ្ជាក់ថា «លោកស្រីមានប្រសាសន៍ថា៖ លោក ស៊ីន ស៊ីសាមុត អាចសរសេរបានចម្រៀងបាន ២បទ ពេលទៅពិសាគុយទាវមួយព្រឹក»។

លោកស្រីបានបន្តថា អ្នកចម្រៀងផ្សេងទៀត អាចមានសម្លេងប្រហាក់ប្រហែលនឹងសម្លេងរបស់ លោក ស៊ីន ស៊ីសាមុត តែគ្មាននរណាម្នាក់មានភាពប៉ិនប្រសប់ ក្នុងការសរសេរបទចម្រៀងដូច លោក ស៊ីន ស៊ីសាមុត ឡើយ។

ក្នុងឱកាសនោះ លោកស្រី ខាវ ថងញ៉ុត បានទទួលលោកឯកអគ្គរដ្ឋទូតយ៉ាងកក់ក្ដៅ នៅគេហដ្ឋានរបស់លោកស្រី ជាទីដែលលោកស្រីរស់នៅស្ទើរតែមួយជីវិត ហើយត្រូវបានជួសជុលឡើងវិញ នៅឆ្នាំ២០១៥ ដោយប្រើថវិកាដែលបានពីការប្រគំតន្រ្តីមនុស្សធម៌ រៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីថែមទាំងបាននាំលោកឯកអគ្គរដ្ឋទូត និងប្រតិភូរបស់លោក ចូលទៅមើលផ្ទះពីកុមារភាពរបស់ លោក ស៊ីន ស៊ីសាមុត ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រ ពីផ្ទះបច្ចុប្បន្នរបស់លោកស្រី តែប៉ុណ្ណោះ៕



Fresh News
អាន​បន្ត ➤

ក្រសួងយុត្តិធម៌៖ ករណីប្រជាពលរដ្ឋដែលគេរំលោភដីធ្លី ដុតផ្ទះចោល និងប្តឹងឱ្យជាប់គុក ក្រុមការងារអធិការកិច្ចក្រសួងនឹងចុះស្រាវជ្រាវជាបន្ទាន់



(ភ្នំពេញ)៖ បន្ទាប់ពីនៅរសៀលថ្ងៃមិញនេះមានការចេញផ្សាយព័ត៌មានថា «ប្រជាពលរដ្ឋស្លូតត្រង់ចំនួន៣នាក់ ត្រូវបានរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោលហើយ ថែមទាំងត្រូវបានជនអាងអំណាច ប្តឹងឲ្យចាប់ដាក់គុក តាមរយៈអំណាចតុលាការ» ឆ្លើយតបនឹងករណីដ៏ធ្ងន់់ធ្ងរនេះ​លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះថា ក្រសួងយុត្តិធម៌ នឹងឲ្យក្រុមការងារអធិការកិច្ច ចុះស្រាវជ្រាវលើករណីនេះជាបន្ទាន់។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «ករណីប្រជាពលរដ្ឋចំនួន៣រូប ដែលត្រូវបានទទួលរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោល ហើយថែមទាំងត្រូវបានគេប្តឹងឱ្យជាប់គុកទៀត នៅខេត្តព្រះសីហនុនោះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ការណែនាំឲ្យក្រុមការងារអធិការកិច្ចរបស់ ក្រសួងយុត្តិធម៌ចុះស្រាវជ្រាវករណីនេះជាបន្ទាន់។ លទ្ធផលនៃការស្រាវជ្រាវ ក្រសួងយុត្តិធម៌នឹងជម្រាបជូននាពេលក្រោយ»។

សូមជំរាបថា ប្រជាពលរដ្ឋស្លូតត្រង់ចំនួន៣នាក់ ដែលត្រូវបានរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោលហើយ ថែមទាំងត្រូវបានជនអាងអំណាច ប្តឹងឲ្យចាប់ដាក់គុក តាមរយៈអំណាចតុលាការ ទាំងដីធ្លីដែលមានទំនាស់នោះត្រូវបានអាជ្ញាធរផ្តល់សិទ្ធិស្របច្បាប់។

ប្រជាពលរដ្ឋ៣នាក់ រងភាពអយុត្តិធម៌ត្រូវគេចាប់ដាក់គុកនោះ មានឈ្មោះទី១៖ វ៉ាន់ នី អាយុ៤២ឆ្នាំ ភេទស្រី, ទី២៖ វ៉ាន់ ធឿន ភេទស្រី អាយុ៣៥ឆ្នាំ និង ទី៣៖ វ៉ាន់ តឿ ភេទប្រុស អាយុ៤០ឆ្នាំ ដែលពួកគាត់ជាកសិករ រស់នៅភូមិអូត្រាវ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមអំណាចសាលក្រមតុលាការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។

បន្ទាប់ពីកើតមានរឿងដ៏មហាអយុត្តិធម៌នេះ ក្នុងភូមិ៤ ទាំងអស់បាននាំគ្នាផ្តិតមេដាយ សុំអន្តរាគមន៍ស្វែងរកយុត្តិធម៌ ពីអភិបាលខេត្តព្រះសីហនុផងដែរ ហើយលោកអភិបាលខេត្ត យន្ត មីន បានព្យាយាមខ្នះខ្នែង ដើម្បីដោះស្រាយរឿងនេះ ប៉ុន្តែដោយសារតែ នៅកម្ពុជាអំណាចនីតិប្រត្តិបត្តិ និងអំណាចតុលាការ ស្ថិតនៅដាច់ដោយឡែកពីគ្នា លោកមិនអាចជ្រៀតជ្រែកបានឡើយ។

Fresh News
អាន​បន្ត ➤

ACU គ្រោងពង្រីកការិយាល័យប្រឆាំងអំពើពុករលួយ នៅខេត្តគោលដៅមួយចំនួន និងបន្ថែមមន្រ្តីជិត២០០នាក់ទៀត នៅឆ្នាំ២០១៧



(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា ខ្លួននឹងពង្រីកការិយាល័យប្រឆាំងអំពើពុករលួយ នៅតាមខេត្តគោលដៅមានអំពើពុករលួយមួយចំនួន ព្រមទាំងជ្រើសរើសមន្រ្តីប្រឆាំងអំពើពុករលួយបន្ថែមប្រមាណ២០០នាក់ទៀត នៅឆ្នាំ២០១៧។ នេះបើតាមលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព ACU បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងកម្មវិធីអបអរសាទរទិវាបុណ្យ៧មករា ទិវាជាតិ-ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ សិល្បករស្នេហាជាតិ ប្រឆាំងអំពើពុករលួយ យុវជន និស្សិតស្នេហាជាតិប្រឆាំងអំពើពុករលួយ ក្រោមប្រធានបទ «រស់ជាមួយភាពស្អាតស្អំ» រៀបចំធ្វើនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ នៅសាលាតិចណូ រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា «នៅឆ្នាំ២០១៧ យើងនឹងបើកពង្រីកការិយាល័យប្រឆាំងអំពើពុករលួយ បន្ថែមទៀត នៅតាមខេត្តណាដែល ជាគោលដៅមានបទល្មើសពុករលួយ» ដូចជាខេត្តព្រះសីហនុ សៀមរាប កំពង់ចាម ស្វាយរៀង ព្រៃវែង ជាដើម ព្រោះខេត្តទាំងនោះ សម្បូរទៅដោយការវិនិយោគ និងជាខេត្តច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីធានារ៉ាប់រងនូវកិច្ចការថ្មីៗមួយចំនួនទៀត។

លោកទេសរដ្ឋមន្រ្តីបានបន្តយ៉ាងដូច្នេះថា «ACU នឹងរៀបចំជាក្រុមមន្រ្តីជំនាញនគរបាលយុត្តិធម៌ ជិត២០០នាក់ទៀត ដើម្បីឆ្លើយទៅនឹងតម្រូវការនានា ព្រោះ ACU បានសិក្សាឃើញថា ស្ថាប័នណាកើតរឿងច្រើនជាងគេ ដែលនេះជាកិច្ចការថ្មីសម្រាប់ ACU ដែលត្រូវធ្វើនៅពេលខាងមុខ»។

សូមជម្រាបថា បច្ចុប្បន្នអង្គភាពប្រឆាំងអំពើពុករលួយ មានមន្រ្តីបម្រើក្នុងអង្គភាពរបស់ខ្លួន ជិត៥០០នាក់ នេះបើតាមការបញ្ជាក់របស់ លោក ឱម យ៉ិនទៀង។

មិនត្រឹមតែប៉ុណ្ណោះ លោកបានបញ្ជាក់ទៀតថា ក្នុងពិធីទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ នៅឆ្នាំ២០១៧ នឹងមានការប្រគល់មេដាយសម្រាប់អ្នកសារព័ត៌មាន ក្នុងការចូលរួមអំពីការផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕

Fresh News
អាន​បន្ត ➤

ពលរដ្ឋ៤០គ្រួសារនៅសង្កាត់ទឹកថ្លា ទទូចសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ក្រោយមន្ត្រីយោធាម្នាក់ រំលោភយកចំណីផ្លូវពិបាកចូលផ្ទះ



(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះ៤០គ្រួសារ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានប្រមូលគ្នាតវ៉ាសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំ ជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងអំពើអយុត្តិធម៌មួយ បង្កដោយមន្រ្តីយោធាម្នាក់ ដែលក្អេងក្អាង កាងអំណាច រំលោភចូលដីចំណីផ្លូវ ២.៥ម៉ែត្រ បណ្ដាលឲ្យកាន់តែតូចចង្អៀត ពិបាកធ្វើដំណើរទៅមក ចូលទៅកាន់លំនៅដ្ឋានរបស់ពួកគាត់។

តំណាងប្រជាពលរដ្ឋលោក អ៊ូ សារី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រឿងហេតុដ៏គគ្លើននេះ កើតឡើងតាំងពីដើមឆ្នាំ២០១៤ មកម្ល៉េះ ដោយលោក មន្ត្រីយោធាស័ក្តិ៣ម្នាក់ ឈ្មោះ ចុន ផោះ បានរំលោភលយចូលដីចំណីផ្លូវរដ្ឋមួយ មានទីតាំងស្ថិតនៅក្រុមទី៦ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលកំពុងតែ តូចចង្អៀតស្រាប់នោះ រហូតដល់ទៅ ២.៥ម៉ែត្រ ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនានា ដែលអាស្រ័យនៅទីនោះ។

លោក អ៊ូ សារី បានបន្តថា ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរដែរ តែមិនទាន់ទទួលបានដំណោះស្រាយ ដោយបន្តអូសបន្លាយដល់ឆ្នាំ២០១៧នេះ ហើយប្រជាពលរដ្ឋដែលរងការប៉ះពាល់ទាំងនោះ បានកើនឡើងពី១៥គ្រួសារ រហូតដល់៤០គ្រួសារ តែសកម្មភាពរំលោភយកផ្លូវពី សំណាម់មន្ត្រីយោធា រូបនេះបានដដែល។

តំណាងប្រជាពលរដ្ឋរូបនេះ បានបន្តថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក កែវ សាម៉ុល នាយករដ្ឋបាលខណ្ឌសែនសុខ បានកោះអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន ៦នាក់ ឱ្យទៅជួបលោក សាំង សុភក្តិវិចិត្រ ដែលជាអភិបាលរងខណ្ឌសែនសុខ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែលោក សាំង សុភក្តិវិចិត្រ មិនបានទៅជួបប្រជាពលរដ្ឋដូចកាលកំណត់ទេ បែរជាលើកពេលទៅម៉ោង២កន្លះ ឬម៉ោង៣ ថ្ងៃដដែលវិញ តែចុងបញ្ចប់គាត់ថា ជាប់រវល់ណាស់មិនអាចជួប ប្រជាពលរដ្ឋបាននោះទេ។

លោកស្រី សាន ឡៃហ៊ាង ភរិយាលោក ចុន ផោះ បានឆ្លើយតបថា កន្លងមកប្រជាពលរដ្ឋធ្លាប់បានប្តឹងលោកស្រី និងប្តីទៅសាលាសង្កាត់ រឿងរំលោភយកដីចំណីផ្លូវ នេះដែរ ហើយលោកស្រីបានសុំបាំងរបងតែពេលយប់ ពេលថ្ងៃបើកធម្មតា តែប្រជាពលរដ្ឋមិនព្រម និងប្តឹងទៅខណ្ឌទាមទារឱ្យលោកស្រីថយរបងទៅក្រោយ ១.៣ម៉ែត្រ លោកស្រីក៏បានព្រមដែរ។

លោកស្រី សាន ឡៃហ៊ាង បានបន្ថែមថា បើរដ្ឋត្រូវការពង្រីកផ្លូវត្រូវកាត់សំយ៉ាប ឬត្រូវចូលដីលោកស្រីនោះ គ្រួសារលោកស្រីស្ម័គ្រចិត្តឱ្យរដ្ឋធ្វើតាមច្បាប់ ហើយបើរដ្ឋចង់ពង្រីក សូមរដ្ឋពង្រីកទាំងអស់គ្នា មិនមែនមកពង្រីកតែចំណុចផ្ទះលោកស្រីនោះទេ។

លោកអភិបាលរងខណ្ឌ សាំង សុភក្តិវិចិត្រ បានប្រាប់អ្នកកាសែតថា លោកធ្លាប់បានកោះហៅពលរដ្ឋមកដោះស្រាយ កាលពីថ្ងៃទី២៨ វិច្ឆិកា នោះមែន ប៉ុន្តែការណាត់ជួបដោះស្រាយនោះ ត្រូវបានខកខាន ដោយសារលោករវល់ការងារ ចុះឈ្មោះបោះឆ្នោត ហើយលោកនឹងកោះហៅពលរដ្ឋមកដោះស្រាយបញ្ហានេះ ជាថ្មីទៀតក្នុងពេលឆាប់ៗនេះ។

ដោយអស់សង្ឃឹម ពលរដ្ឋបានសម្តែងការគោរពស្រលាញ់ និងស្នើដល់ សម្តេចតេជោ ហ៊ុន សែន មេត្តាជួយដោះស្រាយដល់កូនចៅជាប្រជាពលរដ្ឋ ឱ្យទទួលបានយុត្តិធម៌ ក្នុងរឿងនេះផង ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនេះ ប្រកបដោយសុវត្ថិភាព៕

Fresh News
អាន​បន្ត ➤

១សប្តាហ៍ដើមខែមករា ឆ្នាំ២០១៧នេះ ! កម្លាំងនគរបាលអន្តោប្រវេសន៍ ចាប់ខ្លូនជនបរទេស៤០នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់



(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលមូលដ្ឋាន បានចាប់ខ្លួនជនបរទេសចំនួន៤០នាក់ ក្នុងមានស្រី១៣នាក់ ស្មើនឹង៥សញ្ជាតិ ដែលពួកគេរស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ជនបរទេសទាំង៤០នាក់ ដែលត្រូវចាប់ខ្លួននោះរួមមាន៖

១៖ ជនជាតិ វៀតណាម ចំនួន៣៦នាក់ (ស្រី១៣នាក់)
២៖ ជនជាតិបេឡារ៉ូសម្នាក់
៣៖ ជនជាតិ សេរ៉ាឡេអូន ម្នាក់
៤៖ ជនជាតិ លីបេយ៉ាម្នាក់
៥៖ ជនជាតិ នីហ្សេរីយ៉ាម្នាក់

លោកឧត្តមសេនីយ៍ បានបន្តទៀតថា នៅសប្តាហ៍ទី១ នៃខែមករានេះ នាយកដ្ឋានក៏បានបណ្តេញជនបរទេសចំនួន៥៣នាក់ ស្រី១០នាក់ (នៅសល់ពីសប្តាហ៍មុន ចំនួន១៣នាក់) មាន០៥សញ្ជាតិខាងក្រោម៖

១៖ ជនជាតិវៀតណាម ចំនួន៤៦នាក់ស្រី១០នាក់
២៖ ជនជាតិកូឡុំមប៊ីម្នាក់
៣៖ ជនជាតិរុស្សី ០២នាក់
៤៖ ជនជាតិហ្វាំងឡង់ម្នាក់
៥៖ ជនជាតិកូរ៉េ ចំនួន០៣នាក់។

លោកបានបន្ថែមថា អំពីស្ថិតិជនបរទេស ដែលកំពុងរក្សាទុកនៅក្នុងកន្លែងត្រៀមបណ្តេញចេញមាន៖ មណ្ឌលភ្នំពេញចំនួន១៤នាក់ ស្រីចំនួន០៤នាក់ និងមណ្ឌលសៀមរាបចំនួន០២នាក់ សរុបចំនួន១៦នាក់ ក្នុងស្រី០៤នាក់ មាន៧សញ្ជាតិ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រោមបញ្ជាផ្ទាល់ពីនាយកឧត្តមសេនីយ៍ សុខ ផល កម្លាំងនគរបាលរបស់លោក នឹងបន្តប្រតិបត្តិការកាន់តែខ្លាំង លើការចុះត្រួតពិនិត្យ និងចាប់ខ្លួនជនបរទេស ដែលរស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា ហើយបញ្ជូនទៅកាន់ប្រទេសរបស់ពួកគេវិញ៕

Fresh News
អាន​បន្ត ➤

​លោក ហ៊ុន ម៉ានិត លើកទឹកចិត្តជនពិការ ដោយសារ​សង្គ្រាម មិនត្រូវ​អស់សង្ឃឹម​នោះទេ​ គឺត្រូវបន្ដ​ជីវិត​ទៅទៀត ​



(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកទឹកចិត្តដល់ជនពិការដោយសារសង្គ្រាម មិនត្រូវអស់សង្ឃឹម​ក្នុងឆាកជីវិតនោះទេ ព្រោះនៅពេលនេះអ្វីៗមិនបាត់បង់ទៅតាម ការពិការភាពនោះទេ គឺត្រូវតែតស៊ូដើម្បីកសាងជីវភាពនៅក្នុងគ្រួសារឲ្យកាន់តែប្រសើរ។

ការថ្លែងលើកទឹកចិត្តបែបនេះរបស់លោក ហ៊ុន ម៉ានិត បាន​ធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ក្នុងពិធីបរិច្ចាគជើងសិប្បនិម្មិតចំនួន១២០ ជូនដល់ជនពិការកម្ពុជា នាមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។

លោក ហ៊ុន ម៉ានិត បានលើកឡើងថា «អ្វីដែលយើងជួបប្រទះនេះ មិនមានជាបញ្ហាចុងក្រោយ សម្រាប់យើងនោះទេ ជីវិតយើងនៅមានដង្ហើម អ្វីៗមិនបានបាត់ ទៅជាមួយ​ការ​ពិការភាពនោះទេ ទោះជាមានការលំបាកជាងមុនក៏ដោយ ប៉ុន្ដែយើងនៅមានក្រុមគ្រួសារ និងរាជរដ្ឋាភិបាលនៅជាមួយជានិច្ច ហើយយើង​ខំ​ប្រឹងប្រែងបន្ដជីវិតយើង និងបង្កើនជីវភាពយើងបន្ដទៀត»។

លោក ហ៊ុន ម៉ានិត បន្ថែមថា ប្រសិនបើមានការខិតខំប្រឹងប្រែងតស៊ូ អត់ធ្មត់ជោគជ័យនឹងមកដល់ ជាក់ស្ដែងក្នុងឱកាសចែកជើងសិប្បនិម្មិតនេះ គឺដើម្បីជួយសម្រួលក្នុង​ការរស់នៅ ការប្រកបរបបចិញ្ចឹមជីវិតផ្សេងៗ របស់បងប្អូនជនពិការ​។

ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ានិត បានសម្ដែងនូវការថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយទាំងអស់ ដែលជួយឧបត្ថម្ភ ទាំងថវិកា ឬសម្ភារៈផ្សេង ដែលជាការជួយ​សម្រួល​ដល់ជនពិការ៕

Fresh News
អាន​បន្ត ➤

លោក ឆាយ ធី សម្រេចចាកចេញពីអង្គការអាដហុក ចូលបម្រើគណបក្សប្រជាជនកម្ពុជា ព្រោះចង់រួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន



(រតនគីរី)៖ ទីបំផុតទៅមន្រ្តីសិទ្ធិមនុស្សអាដហុកដ៏លិចធ្លោរមួយរូបប្រចាំខេត្តរតនគិរី លោក ឆាយ ធី បានសម្រេចដាក់ពាក្យលាឈប់ពីការងារជាមន្រ្តីការពារសិទ្ធិមនុស្ស ទៅបម្រើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច។ ការផ្លាស់ប្តូរនេះ ព្រោះតែលោកចង់ទទួលបានឱកាសចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋាន និងការពេញចិត្តពេញថ្លើមចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោក ឆាយ ធី ដែលបានបម្រើការងារជាមន្រ្តីការពារសិទ្ធិមនុស្សក្រោមដំបូលរបស់អង្គការសិទ្ធិមនុស្សអាដហុកអស់រយៈពេល ៨ឆ្នាំមក ហើយនោះ បានប្រាប់អង្គភាព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះថា លោក បានបញ្ជូនពាក្យលាឈប់ទៅអង្គការសិទ្ធិមនុស្សអាដហុករួចរាល់ហើយតាមរយៈលោក ស៊ុម ច័ន្ទគា ហើយលោកឈប់ពីការនៅក្នុងអង្គការ នៅចុងខែមករានេះ។

លោក ឆាយ ធី ក៏បានឲ្យដឹងដែរថា ទន្ទឹមនឹងការដាក់ពាក្យលាឈប់ពីអង្គការអាដហុក លោកក៏បានដាក់ពាក្យចូលជាសមាជិកគណបក្ស ប្រជាជនកម្ពុជា តាមរយៈលោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយពង្រឹងខេត្តរតនគិរី ព្រមទាំងតាមរយៈគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។

លោក ឆាយ ធី ដែលមានវ័យ ៤៨ឆ្នាំ និងជាអ្នកមានទីលំនៅក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានគូសបញ្ជាក់ដែរថា ការលាឈប់ពីការងារជាមន្រ្តីសិទ្ធិមនុស្ស ក៏ដោយសារតែរូបលោកចង់ទទួលបានឱកាសកាន់តែច្រើនថែមទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍នៅ មូលដ្ឋាន ខណៈដែលការធ្វើជាមន្រ្តីសិទ្ធិមនុស្សបានត្រឹមតែការពារ និងលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ទន្ទឹមនិងការចង់លើកចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋានហើយនោះ លោក ឆាយ ធី ក៏បានបង្ហាញពីការពេញចិត្តពេញថ្លើមលើការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ។ ការធ្វើកំណែទម្រង់ក្នុងការផ្តល់ឱកាសឲ្យមនុស្សជំនាន់ថ្មី វ័យក្មេងមានការបានបម្រើការងារ ក៏ដូចជាការដាក់ចេញគោលនយោបាយផ្លាស់ប្តូរមេឃុំចាស់ៗ ក៏ជាការជំរុញ និងលើកទឹកចិត្តឲ្យលោក ឆាយ ធី ចង់បម្រើការងារជាមួយគណបក្សប្រជាជនកម្ពុជា។

បើតាមលោក ឆាយ ធី មកដល់ពេលនេះតាមរយៈលោក លី ធុជ និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី គឺលោកទទួលបានភ្លើងខៀវច្រើនហើយក្នុងការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងការឈរឈ្មោះជាបេក្ខភាពមេឃុំនៅក្នុងឃុំប៉ាតេ ដែលជាឃុំលោកកំពុងរស់នៅ។

លោក ឆាយ ធី ធ្លាប់បានបញ្ជាក់ថា បន្ទាប់ពីការចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ លោកនឹងដាក់ពាក្យចូលរួមប្រកួតប្រជែងយកតំណែងជាមេឃុំនៅក្នុងឃុំប៉ាតេ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ តំណែងមេឃុំ នៅក្នុងឃុំប៉ាតេ នេះ ត្រូវបានគ្រប់គ្រងដោយមន្រ្តីមកពីគណបក្សសម រង្ស៊ី ចំនួនពីរអាណត្តិមកហើយ។

ការចង់ក្លាយជាមេឃុំរបស់លោក ឆាយ ធី បានធ្វើឲ្យមានការសាទរផងដែរ ពីអ្នកតាមដានបញ្ហាសង្គម។ ការសាទរនេះ ដោយសារលោក ឆាយ ធី គឺជាបុគ្គលមានសមត្ថភាពមួយរូបតាមរយៈសកម្មភាពក្នុងការបម្រើការងារជាមន្រ្តីសិទ្ធិមនុស្សនាពេលកន្លងទៅ និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋនៅក្នុងខេត្តផងដែរ។

ការដាក់មេឃុំ ដែលមានសមត្ថភាព និងមានចំណេះដឹងច្រើននេះ អាចនឹងចូលរួមការអភិវឌ្ឍនៅតាមមូលដ្ឋាន​ កាន់តែមានប្រសិទ្ធភាព៕



Fresh News
អាន​បន្ត ➤

ឆ្នាំ២០១៦ រោងចក្រកាត់ដេនៅកម្ពុជា បិទទ្វារប្រមាណ១៤១កន្លែង ខណៈរោងចក្រកើតថ្មី១៤៩កន្លែង, មន្រ្តីថាមិនមានបញ្ហាទេ (Video inside)



(ភ្នំពេញ)៖ នៅឆ្នាំ២០១៦ នៅទូទាំងប្រទេសកម្ពុជា មានរោងចក្រ​កាត់ដេរ​បិទទ្វារចំនួន ១៤១កន្លែង ប៉ុន្តែទោះជាយ៉ាងណាក្តី របាយការណ៍ របស់ក្រសួង​ការងារបាន​រកឃើញថា នៅឆ្នាំ២០១៦នេះ ក៏មានរោងចក្រ​កាត់ដេរបើក​ថ្មីចំនួន​១៤៩កន្លែង ច្រើនជាងរោងចក្រដែលបិទទ្វដែរ ថែមទៀតដែរ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់ថា បានចាត់ទុកថា ករណីនេះ មិនបានបង្កភាព​អត់ការងារ​ធ្វើដល់កម្មករ​កម្ពុជាទេ ដោយសារ​តែចំនួន​រោងចក្រ​កើតច្រើនជាងបិទទ្វា។ លោក ហេង សួរ បានឲ្យដឹងថា «រោងចក្រកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា បានបិទអស់ ១៤១ តែក្នុងនោះក៏មានរោងចក្រកាត់ដេរ និងផលិតស្បែកជើង ក៏បានបើកថ្មី ១៤៩ដែរ»។

លោកអ្នកនាំពាក្យបានបន្តថា ក្រៅពីនេះ ក៏មានរោងចក្រ-សហគ្រាសផ្សេងពីរោងចក្រកាត់ដេរ និងផលិតស្បែកជើង បានបើកថ្មីមានជាង៤៦០ទៀតដែរ។ លោកបន្ថែមថា កំណើននេះ នៅអាចរក្សាសមតុល្យនៃកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា ពោលគឺនៅអាចឆ្លើយតបជាមួយតម្រូវការស្វែងរកកការងាររបស់កម្មករនិយោជិតបានល្អ ក្នុងឆ្នាំ២០១៦នោះ ល្អជាងឆ្នាំ២០១៥។

សូមជម្រាបថា នៅឆ្នាំ២០១៥ មានរោងចក្រកាត់ដេរ​បើកថ្មីចំនួន ៤៣កន្លែង តែបានបិទទ្វារអស់ ៧៧កន្លែង។ ហើយក្រសួង​ការងារបានរំពឹងថា នៅឆ្នាំ២០១៧ ការបើកទ្វារនៃ​រោងចក្រកាតដេរទាំងនេះ នឹងមានកំណើនជាងឆ្នាំមុនៗ៕



Fresh News
អាន​បន្ត ➤