
ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា នេះ។ ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់។
ជាមួយគ្នានេះផងដែរ គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុ ២៣ម៉ឺនដុល្លារអាមេរិក របស់កម្ពុជា សម្រាប់ការអភិរក្សចាប៉ីដងវែង៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment