ការផ្សាយ​ចុង​ក្រោយ

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​អ្នកកាសែត​ដែល​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​



សម្តេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​អ្នកកាសែត​ណា ដែល​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ភ្លាមៗ​នៅនឹងកន្លែង មិនមែន​អំពាវនាវ​មក​ក្រសួង​ព័ត៌មាន​នោះទេ​។ ការ​ណែ​នេះ ធ្វើឡើង​នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល់​បក្ស​ប្រជាជន​លើក​ទី​៤០ អណ​ត្តិ​ទី​៥ ។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។

​លោក ខៀវ កាញារីទ្ធ បាន​សរសេរ​​ដូច្នេះ​ថា៖​«​បើ​អ្នកកាសែត​ណា​ប្រព្រឹត្ត​ខុស​(​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​)​អាជ្ញាធរ​ត្រូវ​វ៉ៃខ្នោះ​ភ្លាម មិនមែន​អំពាវនាវ​ទៅ​ក្រសួង​ព័ត៌មាន​ទេ​»​។

​កន្លងមក​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏​ធ្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្តន្ទាទោស​ជន​ណា​ដែល​ប្រើប្រាស់​ស្លាក​លេខ​ម៉ូតូ​សារព័ត៌មាន​ដែរ​។​

​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រៀបចំ​សន្និបាត​លើក​ទី​៤០ របស់ខ្លួន​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដើម្បីពិនិត្យមើល និង​វាយតម្លៃ សភាពការណ៍​នយោបាយ សេដ្ឋកិច្ច និង​ផែនការ ដែល​បាន​កើតឡើង និង​បាន​អនុវត្ត បន្ទាប់ពី​សន្និបាត​លើក​ទី ៣៩ កាលពី​ឆ្នាំមុន​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: