ការផ្សាយ​ចុង​ក្រោយ

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​រ នាំចូល​អេស្កាវ៉ាទ័រ​ម៉ាក JCB JS205 ស៊េរី​ថ្មី ឆ្នាំ ២០១៧



ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​រ បាន​នាំចូល គ្រឿងចក្រ អេ​ស្កា​វ៉ា័​រ​ម៉ាក JCB JS205 ស៊េរី​ថ្មី ឆ្នាំ ២០១៧ ដើម្បី​បំពេញតម្រូវការ​ជូន​អតិថិជន ក៏ដូចជា​ឲ្យ​ស្របតាម​ទំនើបកម្ម​នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​នៅ​កម្ពុជា​។​

​គ្រឿងចក្រ អេស្កាវ៉ាទ័រ ម៉ាក JCB JS205 ស៊េរី​ថ្មី​ឆ្នាំ ២០១៧ កាន់​តែមាន​ប្រសិទ្ធ​ភាពខ្លាំង​ជាង​មុខ ក្នុងការ​បំពេញការងា​រ និង​ចំណាយ​តិច​ក្នុងការ​ថែទាំ ជាមួយ​បច្ចេកវិទ្យា​ឈានមុខ​គេ​។​JS205 អាចធ្វើ​ការ​បាន​យ៉ាង​ឆាប់រហ័ស និង​ស៊ីប្រេង​តិច​បំផុត ដោយ​ប្រើ​ប្រេង​ត្រឹមតែ ១៥ ទៅ ១៦ លីត្រ​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ោង ខណៈ​គ្រឿងចក្រ​ដទៃ​ប្រើ​ប្រេង​រហូតដល់ ១៩ លីត្រ ក្នុង​មួយ​ម៉ោង ហើយ​វា​មិន​រើស​គុណភាព​ប្រេង ស័​កិ្ដ​សម​បំផុត សម្រាប់​ធ្វើការ​ប្រចាំថ្ងៃ​របស់លោក​អ្នក​។

សម្រាប់​ការចំណាយ​ទៅលើ​ការថែទាំ​ជាប្រចាំ​វិញ គឺ​វា​តិចជាង ៣ ដង បើ​ធៀប​ទៅ​និង​ការចំណាយ​ជាមួយ​គ្រឿងចក្រ​ដទៃទៀត ដោយសារតែ​គ្រឿងចក្រ​នេះ បំពាក់​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន​មេកានិច ដែល​មិនមាន​ភាពស្មុគស្មាញ ជាមួយ​គ្រឿងបន្លាស់​តិច ដែល​អាចជួយ​កាត់បន្ថយ​ទៅលើ​ចំណាយ​ក្នុងការ​ថែទាំ និង​ប្ដូរ​គ្រឿងបន្លាស់​ជាដើម ដោយសារ​វា​មាន​តម្រងប្រេង ប្រអប់លេខ និង​ប្រអប់​ប្រេង​ហ្វ្រាំង​តែមួយ​ប៉ុណ្ណោះ​។ មួយវិញទៀត វា​កាន់តែ ធ្វើ​ឲ្យ​យើង​មិន​បារម្ភ​ទៅលើ​ការស្វែងរក​ជាង​ជួសជុល នៅពេលដែល​វា​មិន​ដំណើរការ​នៅ​កន្លែង​ឆ្ងាយ​ពី​ទីប្រជុំជន​ជាដើម ព្រោះ​ជាង​ដែល​ធ្លាប់​ជួសជុល​ប្រព័ន្ធ​មេកានិច​នៅលើ​ម៉ាស៊ីន​ផ្សេង​ក៏​អាច​ជួសជុល​គ្រឿងចក្រ​នេះ​បានដែរ​។​

គ្រឿងចក្រ​ម៉ាក JCB ជា​ផលិតផល​ពី​ចក្រភព​អង់គ្លេស ដែល​ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ក្នុងប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន RMA Cambodia ។​

រាល់​ព័ត៌មាន​លំអិត​ទំនាក់ទំនង​តាម​អាសយដ្ឋាន​ខាងក្រោម​៖
JCB-Showroom & Service Centre
​អាគារ​លេខ ០៤០៧៥ ផ្លូវ​មៃ​ដា សង្កាត់ កា​កាប ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​
Tel: ០៩៥ ៦៦៦ ៣៥០ / ០២៣ ៨៨៨ ៨៩០
Email: ecsales@rmagroup.net

ថ្មី​ៗ
អត្ថបទ : ជី ដា​ណា

No comments: