
ភ្នំពេញ ៖ ផ្អែកតាមរយៈការទម្លាយឃ្លីបវីដេអូ បង្ហាញពីភាពស្រើបស្រាល បញ្ចេញគល់សុដន់ប៉ុនផ្លែឪឡឹកស្ទើរមើលឃើញទាំងស្រុង និងផ្ទុះចេញមកខាងក្រៅពី សំណាក់តារាសម្ដែងស្រីសិចស៊ី កញ្ញា ដេននី ខ្វាន់ បាននិងកំពុងក្លាយជារឿងដ៏រំជើបរំជួលតាមបណ្ដាញផ្សព្វផ្សាយនានា ព្រមជាមួយពាក្យនិន្ទារិះគន់យ៉ាងច្រើន ក៏កំពុងតែបាញ់ស្រោចយ៉ាងខ្លាំងជាថ្មី បន្ទាប់ពីតារាស្រីរូបនេះហាក់មានចេតនាផ្គើនលើចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយការបញ្ចេញ ភាពសិចស៊ីស្រើបស្រាលមិនខ្វល់ពីក្រសែភ្នែកមហាជន។
ជាការកត់សម្គាល់នេះមិនមែនជាលើកទីមួយទេ ដែលតារាសម្ដែងវ័យក្មេងរលកថ្មីល្បីខាងសម្ញែងភាពសិចស៊ី និងប្រើប្រាស់សម្ភារៈសុទ្ធតែរបស់មានតម្លៃថៃ្លៗនាងដេននី ខ្វាន់ស្លៀកពាក់ខើចខ្លីបញ្ចេញសាច់សខ្ចីស្រើបស្រាលបង្អួតសម្រស់សុដន់ឲ្យមហាជនបានឃើញជាសារធាណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ខណៈការរិះគន់ក៏បានកំពុងតែបាញ់ចាក់ស្រោចជាបន្តបន្ទាប់លើរូបនាងផងនោះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា ដេននី ខ្វាន់ កាលពីរាត្រីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ត្រូវគេក៏បានប្រទះឃើញតារាស្រីរូបនេះធ្វើការLive Video ដោយសម្ញែងភាពសិចស៊ីបញ្ចេញសាច់សុដន់មូលក្បំ ស្ទើរផ្ទុះហៀរចេញមកក្រៅ នាឱកាសចូលរួមកម្មវិធីជប់លៀងមួយកន្លែងរហូតធ្វើឲ្យប្រុសៗនាំគ្នាសម្លឹងមើលមិនដាក់ភ្នែកប៊ិះនឹងហៀរទឹកមាត់ដោយមិនដឹងខ្លួនព្រោះតែភាពសិចស៊ីមិនប្រណីដៃ និងក្រែងរអាចំពោះចំណាត់ការក្រសួងរួមជាមួយការរិះគន់របស់មហាជនពីសំណាក់នាង ដេននី ខ្វាន់ ជាថ្មីនេះ។
ស្របពេលជាមួយគ្នានេះដែរ ក៏មានមហាជនអ្នកគាំទ្រជាច្រើន បានធ្វើការរិះគន់ចំៗ ចំពោះទង្វើនៃការបញ្ចេញភាពសិចស៊ីមិនប្រណីដៃ ដើម្បីរកប្រជាប្រិយភាព ពីសំណាក់តារាស្រីនាង ដេននី ថាភាពសិចស៊ីជ្រុលហួសហេតុរបស់នាងពេលនេះ អាចនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ ព្រោះរាល់ទង្វើដែលនាងធ្វើឡើងពេលនេះ នាំឲ្យសីលធម៌ និងតម្លៃស្ត្រីខ្មែរមានការធ្លាក់ចុះអន់ថយកាន់តែខ្លាំង ដោយសារតែមានអ្នកសិល្បៈមួយចំនួនតូច ធ្វើជាគំរូអាក្រក់សម្រាប់សង្គមខ្មែរបែបនេះ។
សូមបញ្ជាក់ថានេះទំនង អាចជាចេតនាផ្គើនរបស់នាង ដេននី ខ្វាន់ លើចំណាត់ការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រោះកន្លងមកគេនៅចាំបានថា តារាសម្ដែងរលកថ្មីចាយសម្រស់ ចូលចិត្តការស្លៀកពាក់សិចស៊ីសម្ញែងរបស់ល្អកញ្ញា ដេននី ខ្វាន់ ធ្លាប់ទទួលរងការរិះគន់យ៉ាងចាស់ដៃ បាញ់ចាក់ស្រោចស្ទើរងើបមុខមិនរួច រហូតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការក្តៅកោះហៅតារាស្រីរូបនេះ ទៅធ្វើការព្រមានម្តងរួចមកហើយ។ ប៉ុន្តែជាលទ្ធផលគឺតារាស្រីនាង ដេននី ខ្វាន់ ហាក់បាក់ស្បាតតែមួយចម្អិនកំពឹសប៉ុណ្ណោះ ខណៈពេលនេះនាងចាប់ផ្ដើមវិលដើរកន្លងផ្លូវដើមវិញនោះ៕

កម្ពុជាថ្មី
ចាន់ ដារ៉ា
No comments:
Post a Comment