![]() |
| កញ្ញា យុង ខេមរា (ហ្វេសប៊ុក Khan Chan Sophal) |
កញ្ញា យុង ខេមរា ដែលជាអ្នកអានព័ត៌មានដ៏ល្បីម្នាក់ប្រចាំទូរទស្សន៍អប្សរា ហើយដែលរិះគន់បក្សប្រឆាំងមិនសំចៃមាត់នោះ បានបង្ហាញខ្លួនដោយសំលៀកបំពាក់ជាទាហានពាក់ស័ក្ត៤ ក្នុងកម្មវិធីតាំងពិព័រណ៍កីឡាកងយោធពលខេមរភូមិន្ទនិងរំឭកខួបថ្ងៃ៧មករានៅកោះពេជ្រ។
ការបង្ហាញខ្លួនរបស់កញ្ញា យុង ខេមរា ក្នុងសំលៀកបំពាក់ជាយោធានេះបានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ដោយថា ជាអ្នកសារព័ត៌មានល្បីហើយថែមទាំងមានតួនាទីខ្ពស់ក្នុងវិស័យកងទ័ពទៀតផង។
វីអូឌីបានសុំកញ្ញា យុង ខេមរា ផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការក្លាយជាយោធានេះដែរ ប៉ុន្តែនាងនិយាយថានាងមិនធ្វើបទសម្ភាសន៍ទេ។
កញ្ញា យុង ខេមរា ជាអ្នករាយការណ៍ព័ត៌មានម្នាក់តែងតែនិយាយរិះគន់ខ្លាំងទៅលើគណបក្សប្រឆាំងជាពិសេសថ្នាក់ដឹកនាំកំពូលរបស់បក្សនេះដូចជា លោក កឹម សុខា និងលោក សម រង្ស៊ី។
កញ្ញា យុង ខេមរា បានរួមដំណើជាមួយលោក ហ៊ុន ម៉ាណែត នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៦ ដែលនៅទីនោះ ពលរដ្ឋខ្មែរមួយចំនួនបានធ្វើបាតុកម្មប្រឆាំងនឹងដំណើទស្សនៈកិច្ច ដែលធ្វើស្របពេលនឹងបុណ្យ១០០ថ្ងៃ លោកបណ្ឌិត កែម ឡី។
លោក អេង ឬទ្ធី ជាអ្នកអត្ថាធិប្បាយទូរទស្សន៍បាយ័នរបស់កូនស្រី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ឃើញពាក់ផ្កាយ១នៅស្មា ក្នុងឯកសណ្ឋានជាទាហានផងដែរនៅពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា លោក អេង ឬទ្ធីគឺពិតជាទាហានក្នុងកងទ័ពមែន តែលោកថាមិនដឹងថាគាត់ពាក់ស័ក្តឬផ្កាយប៉ុន្មាននោះទេ។
ចំណែក កញ្ញា យុង ខេមរា អ្នកនាំពាក្យរូបនេះ ថាមិនទាន់ដឹងច្បាស់នៅឡើយ៕
VOD
ដោយ លោក ឃុត សុគន្ធ

No comments:
Post a Comment