
ភ្នំពេញ ៖ ក្រោយពេលផ្ទុះរឿងរ៉ាវដ៏រសើបជាថ្មីរវាងតារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា ជាមួយតារាចម្រៀងប្រុសរួមដំបូលជាមួយគ្នាលោក ឆន សុវណ្ណរាជ លើករណីទំនាក់ទំនងក្រៅឆាករហូតមានការលើឡើងថា ពួកគេកំពុងលេងល្បែងស្នេហ៍បំភ័ន្តភ្នែកមហាជន។ ប៉ុន្តែយ៉ាងណាមិញជារឿយៗ ពួកគេតែងចេញមុខឆ្លើយបដិសេធថា ជាការរាប់អានគ្នាត្រឹមជាមិត្តភក្តិរួមអាជីពការងារប៉ុណ្ណោះ។
ទន្ទឹមគ្នានឹងការផ្ទុះរឿងដ៏គួរឲ្យចាប់អារម្មណ៍នេះ ស្រាប់តែតារាចម្រៀងស្រីកញ្ញា ឱក សុគន្ធកញ្ញា ក៏បានទម្លាយនូវហេតុផល៩ចំណុចរវាងការជ្រើសបុរសធ្វើត្រឹមជាមិត្តនិងដំណាក់កាលនៃការឈានដល់សង្សារតែក្នុងន័យនេះ ពុំត្រូវបាននរណាដឹងច្បាស់នៅឡើយទេថា នាងចង់សម្តៅលើរឿងអ្វីមួយនោះ។
តារាស្រីកញ្ញា ឱក សុគន្ធកញ្ញា បានបញ្ជាក់ថា ចំពោះហេតុផលជាច្រើនដែលធ្វើឲ្យមនុស្សស្រីសុខចិត្តជ្រើសបុរសត្រឹមជាមិត្តភក្តិជាជាងយកធ្វើសង្សារមានដូចជា ១.មិត្តភក្ដិទោះជាអ្នកស្ថិតក្នុងស្ថានការណ៍អ្វីក៏នៅជាមួយគ្នារហូតថែរក្សាគ្នាទុកដូចបងប្អូន។ ២. មិត្តភក្ដិនឹងនៅជាមួយអ្នករហូត ហើយក៏អាចយូរជាងសង្សារបានដែរ មិនងាយចេះខឹងអន់ចិត្តអ្វីនោះទេ។ ៣. មិត្តភក្ដិមិនតម្រូវឲ្យអ្នកផ្កាប់ចិត្តច្រើនឡើយ មិនដូចសង្សារដែលត្រូវតាមចិត្តគេគ្រប់ពេលវេលា។
កញ្ញា ឱក សុគន្ធកញ្ញា បានលើកឡើងទៀតថា ចំណែកទី៤.មិត្តភក្ដិបើអ្នកធ្វើអ្វីលើគេខុសអាចត្រូវគ្នាវិញដោយការសុំទោសបន្តិចបន្ដួចតែបើសង្សារវិញបើហ៊ានតែខុសបន្តិច ហើយគេចង់បែកចិត្តទៀតនោះលួងចង់ស្លាប់ក៏មិនងាយត្រូវគ្នាវិញដែរ។ ៥.មិត្តភក្ដិនឹងស្រឡាញ់អ្នករហូតបើទោះជាអ្នកចាស់ទៅលែងស្អាតដូចមុនក៏ដោយ ប៉ុន្តែសង្សារវិញហ៊ានតែមិនស្អាតបន្តិចដឹងតែរកថ្មីហើយ។ ៦.មិត្តភក្ដិនឹងយល់ពីអ្នកច្រើនជាងសង្សារ ព្រោះគេអាចនឹងស្និទ្ធជាមួយអ្នកជាងមនុស្សប្រុសដែលជួបគ្នាម្ដងម្កាល ឬ ទើបតែស្រឡាញ់គ្នានោះ។
ជាមួយគា្ននេះ សម្រាប់ចំណុចទី៧មិត្តភក្ដិមិនដែលចង់ធ្វើបាបអ្នកទេ ទោះខឹងក៏ដោយតែផ្ទុយពីសង្សារឱ្យតែខឹង ដឹងតែរត់ចោលឯងរហូត។ ៨. ត្រូវបានកញ្ញា ឱក សុគន្ធកញ្ញា បញ្ជាក់បន្ថែមថាមិត្តភក្ដិតែងតែចង់ឲ្យអ្នកល្អគ្រប់ពេលរហូតដល់ពេលខ្លះពួកគេអាចធ្វើថោកដាក់អ្នកដទៃដើម្បីអ្នកក៏មាន មិនដូចសង្សារមានតែពាក្យស្រឡាញ់តែពេលខ្លះមិនខ្វល់ជាមួយអ្នកឡើយ និងទី៩ មិត្តភក្ដិមិនដែលចង់បានអ្វីពីអ្នកទេ តែបើសង្សារវិញរកតែផលចំណេញជាពិសេសរឿងលើគ្រែតែម្ដង។
សូមបញ្ជាក់ថា តារាចម្រៀងស្រី-ប្រុសពីររូបរបស់ផលិតកម្មហង្សមាសគឺកញ្ញា ឱក សុគន្ធកញ្ញា និងលោកឆន សុវណ្ណរាជកាលពីប៉ុន្មានថ្ងៃមុននេះ បានផ្ទុះនូវរឿងរ៉ាវនៃការសាងសម្ព័ន្ធភាពស្នេហាជាថ្មីបន្ទាប់ពីពួកគេទម្លាយនូវរូបភាពផ្អែមល្ហែមស្និទ្ធស្នាលជាបន្តបន្ទាប់ប្រៀបបាននឹងរលកញីឈ្មោះ។ ខណៈចម្លើយមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការពេញពីបបូរមាត់របស់អ្នកទាំងពីរនៅឡើយ៕
កម្ពុជាថ្មី
ចាន់ ដារ៉ា
No comments:
Post a Comment